ប្រធានក្លឹប:Real Madrid គ្មានបំណងចំណាយច្រើនជាង៥០លានផោនដើម្បីផ្ទេរ Paul Pogbaទេ

        ក្តីសង្ឃឹមក្នុងការ​នាំយក​កីឡាករ​ Paul Pogbaមក​ក្លឹប Real Madrid ​របស់​លោក Zinedine Zidane នឹង​ប្រែជារឿងខកចិត្ត​ ស្របពេល​ប្រធាន​ក្លឹប​ Real Madrid លោកFlorentino Perez អះអាងថា ក្លឹបគ្មាន​បំណង​សម្រេចកិច្ច​ព្រមព្រៀង​ណាមួយ​ដែល​មាន​តម្លៃ​លើសពី​៥០លានផោន​នោះទេ។

        បើតាមសេចក្តីរាយការណ៍​នៅ​ប្រទេសអេស្ប៉ាញ​នៅសប្តាហ៍​នេះថា គ្រូបង្វឹកលោក Zidance នៅតែចង់បាន​ខ្សែបម្រើសញ្ជាតិ​បារាំងរូបនេះហើយ​មាន​បំណង​ផ្ទេរ ទោះក្នុង​តម្លៃណាក៏ដោយ ។

        ប៉ុន្តែ​ប្រធាន​ក្លឹប​ Real មិន​ជា​ចាប់អារម្មណ៍​ខ្លាំង​លើ​កីឡាករ​វ័យ​២៦​ឆ្នាំរូបនេះ​ដូចជា​គ្រូបង្វឹកទេ ហើយ​នឹង​ហ៊ានចំណាយ​ត្រឹម​ពាក់កណ្តាល​ប៉ុណ្ណោះ​។ លោក Perez គ្មាន​​បំណងសម្រេចកិច្ច​ព្រមព្រៀងណាមួយ​មុន​រដូវក្តៅ​ឆ្នាំ​ក្រោយ​នេះទេ ហើយ​ចង់​កាត់បន្ថយការចំណាយមក​ត្រឹមតែ៥០លានផោន​។

        លោក Perezបារម្ភ​ថា ការ​មក​ដល់​របស់ Pogbaអាចជាការ​រារាំង​ឱកាស​របស់​កីឡាករ​វ័យ​ក្មេង​ដូចជា​ Federico Valverdeនិង​ Martin Odegaard៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16