PSG ទាមទារឲ្យក្លឹប Real Madrid បូកបន្ថែមកីឡាករ Vinicius Junior ប្រសិនបើមានកិច្ចព្រមព្រៀងផ្ទេរ Mbappe

        ក្លឹប PSG បាន​ប្រាប់​ក្លឹប Real Madrid ថា ពួកគេ​ត្រូវ​តែ​រួម​បញ្ចូល​កីឡាករ Vinicius Junior ប្រសិនបើ​ចង់​សម្រេចកិច្ច​ព្រម​ព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធឆ្នើមKylianMbappe។

        Mbappe បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​កិច្ច​ព្រមព្រៀងផ្ទេរ​សម្រាប់ក្លឹបយក្ស​អេស្ប៉ាញ​នេះ ហើយ​មាន​ការ​ជឿជាក់​ថា កីឡាករសញ្ជាតិ​បារាំង​រូបនេះ​ទីបំផុតនឹងចុះកិច្ច​ព្រម​ព្រៀង​ផ្ទេរ​មក​កាន់ពហុកីឡាដ្ឋាន Bernabeuនៅរដូវក្តៅ​នេះ។

        កីឡាករវ័យ​២០ឆ្នាំរូបនេះ​បាន​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ពី​ក្លឹប Monaco មក​ក្លឹប PSG កាល​ពី​ឆ្នាំ​២០១៧​ក្នុង​កិច្ច​ព្រមព្រៀង​ផ្ទេរ​១៦៦​លានផោន ធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយ​ជា​កីឡាករ​ដែល​មាន​តម្លៃថ្លៃបំផុត​ បន្ទាប់ពី​មិត្ត​រួម​ក្រុម Neymar។

        ប្រធាន​បច្ចេកទេស​ក្លឹប PSG លោក Leonardo មើល​ឃើញកីឡាករ Viniciusជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​នាពេល​អនាគត​ ហើយ​ការ​ទទួល​បាន​កីឡាករ​រូបនេះ​អាចបន្ថយ​សម្ពាធ​ ក្នុង​ករណីបាត់បង់ Mbappe៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16