សមត្ថកិច្ចចម្រុះបង្ក្រាបករណីគ្រឿងញៀនឃាត់មនុស្ស៤នាក់នៅស្រុកកំពង់សៀម

កំពង់ចាម ​៖​ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងប៉ូលិសជំនាញស្រុក កំពង់សៀម និងកម្លាំងប៉ូលិសជំនាញក្រុងកំពង់ចាម​ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ​ បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន​មួយករណីដោយឃាត់ខ្លួនជនសង្ស័យ​៤នាក់ ស្ថិតនៅចំណុច​ ភូមិ​​ត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី​០៥ ខែធ្នូ​ ឆ្នាំ២០១៩ ។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១.ឈ្មោះ ស្រ៊ុន ស្រស់​ ភេទប្រុអាយុ១៩ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម?២.ឈ្មោះ ផល បូទី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម,៣-ឈ្មោះឯម បុរី ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាមនិង៤-ឈ្មោះគាន ណេង ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ដកហូតវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន២៩កញ្ចប់, ទូរស័ព្ទ០៨គ្រឿង ,ម៉ូតូ០១គ្រឿង ផាស់អាប់០១គ្រឿង និងរថយន្ត០១គ្រឿង ។

បច្ចុប្បន្ន ប៉ូលិសការិយាល័យប្រឆាំងគករឿងញៀនខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

adverise with khmeread