ឃាត់មនុស្ស៤នាក់ពាក់ព័ន្ធថ្នាំញៀននៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ប៉ូលិសស្រុករលាប្អៀរ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ហើយបានធ្វើតេស្តទឹកនោមទៅលើមុខសញ្ញាសង្ស័យប្រើប្រាស់សារធាតុញៀនចំនួន ០៥នាក់ ក្នុងនោះមានផ្ទុកសារធាតុញៀន៤នាក់ នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ អាន ច័ន្ទភីឡុត ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ,២.ឈ្មោះ ទិត្យ វង្សា ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ,៣.ឈ្មោះ ប្រាក់ ម៉េងឃៀង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរនិង៤.ឈ្មោះ ប៉ា មករា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិមានជ័យ ស្រុករលាប្អៀរ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានប៉ូលិសខេត្តកំពង់ឆ្នាំងចាត់ការបន្ត ៕

adverise with khmeread