សេដ្ឋីពីរនាក់ត្រូវចោទប្រកាន់ពីបទផ្តល់លុយបរទេសខុសច្បាប់៣,៥លានដុល្លារជួយដល់យុទ្ធនាការបោះឆ្នោត២០១៦របស់លោកស្រីគ្លីនតុន

ក្រសួងយុត្តិធម៌អាម៉េរិកបានចោទប្រកាន់មនុស្សចំនួន ៨ នាក់រួមមានទាំងអ្នកផ្តល់ជំនួយនយោបាយដ៏លេចធ្លោម្នាក់ដល់លោកស្រីហ៊ីលឡារី គ្លីនតុន និងលោកដូណាល់ ត្រាំ និងពាណិជ្ជករអាមេរិកកាត់លីបង់ ដែលជាសាក្សីនៅក្នុងការស៊ើបអង្កេតរបស់លោក Robert Mueller អំពីការឃុបឃិតលាក់បាំងប្រភពនៃទឹកប្រាក់ជាង ៣,៥ លានដុល្លារបរិច្ចាគដល់លោកស្រីគ្លីនតុន។

ការចោទប្រកាន់ចំនួន ៥៣ ករណីដែលបង្ហាញនៅក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារបានបញ្ចេញនូវព័ត៌មានលម្អិតអំពីកិច្ចខិតខំប្រឹងប្រែងដោយលោក Ahmad 'Andy' Khawaja និងលោក George Nader ដើម្បីលាក់ប្រភពពិតនៃប្រាក់វិភាគទានរាប់លានដុល្លារនេះ ដែលពួករដ្ឋអាជ្ញាបានធ្វើឡើងដើម្បីទទួលបានឥទ្ធិពលពីអ្នកនយោបាយជាន់ខ្ពស់ រួមទាំងលោកស្រីគ្លីនតុន។

លោក Khawaja ដែលរស់នៅក្នុងទីក្រុង Los Angeles និងជាម្ចាស់ក្រុមហ៊ុនអនឡាញ Allied Wallet ត្រូវបានគេចោទប្រកាន់ថាបានធ្វើការបរិច្ចាគនេះដោយដាក់ឈ្មោះរបស់គាត់ ឈ្មោះភរិយា និងឈ្មោះរបស់ក្រុមហ៊ុនរបស់គាត់ បើទោះបីជាមូលនិធិត្រូវបានផ្តល់ឱ្យដោយអ្នកជំនួញម្នាក់ទៀតឈ្មោះ Nader ក៏ដោយ។

រដ្ឋអាជ្ញាបានចោទប្រកាន់ថានៅពេលដែលពួកគេទាំងពីរបានរៀបចំការបង់ប្រាក់ លោក Nader បានទាក់ទងជាមួយមន្រ្តីម្នាក់ពីរដ្ឋាភិបាលបរទេសអំពីការខិតខំរបស់គាត់ ដើម្បីទទួលបានឥទ្ធិពលពីអ្នកនយោបាយល្បីៗ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16