ទាតណ្ហាក្រាស់ត្រូវម្ចាស់ក្រៀវលិង្គ ព្រោះជាន់មេមួយថ្ងៃ១០ដង ស្ទើរងាប់ស្ទើររស់

ម្ចាស់សត្វចិញ្ចឹមមួយ បានបង្ខំចិត្តក្រៀវលិង្គទារបស់គាត់ បន្ទាប់ពីវាព្យាយាមជាន់ជាមួយទាញី ១០ដងក្នុងមួយថ្ងៃ។

លោក Josh Watson បានអះអាងថា ប្រដាប់ភេទរបស់ទាចំណង់ក្រាស់ឈ្មោះ Dave របស់គាត់ បានឆ្លងមេរោគដំបូងក្នុងខែតុលា បន្ទាប់ពីវាមិនព្រមបញ្ឈប់ជាន់ញីជាមួយនឹងទាចិញ្ចឹមញីបីក្បាលរបស់គាត់ផ្សេងទៀតឈ្មោះ Dora, Freda និង Edith នោះទេ។

ទាចិញ្ចឹមមួយក្បាលនេះ ត្រូវបានគេចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិច និងថ្នាំបំបាត់ការឈឺចាប់ ហើយលោក Josh អាយុ ៣៩ ឆ្នាំមកពីទីក្រុង Torquay តំបន់ជនបទ Devon ប្រទេសអង់គ្លេស ត្រូវបានគេប្រាប់ឱ្យផ្តល់នូវការលាងសំអាតប្រដាប់ភេទឱ្យវាជារៀងរាល់ថ្ងៃ។

ប៉ុន្តែសត្វទាល្មោភកាមមួយក្បាលនេះ បានបដិសេធបោះបង់ចំណង់ផ្លូវភេទរបស់វា ហើយម្ចាស់របស់វាត្រូវបង្ខំចិត្តបញ្ជូនវាទៅកាន់នាយកដ្ឋានជំនាញខាងជំងឺសត្វកម្រនៅឯមន្ទីរពេទ្យសត្វ Highcroft Veterinary Hospital in Bristol។

ក្រុមអ្នកជំនាញបានសម្រេចថា គ្មានជម្រើសអ្វីផ្សេងទេក្រៅពីកាត់ប្រដាប់ភេទរបស់វាចេញដើម្បីបញ្ចៀសពីហានិភ័យងាយនឹងបាត់បង់ជីវិតដោយការបន្តពូជរបស់វា ហើយលិង្គរបស់ទាត្រូវបានយកចេញកាលពីថ្ងៃព្រហស្បតិ៍។ ម្ចាស់វាបាននាំវាទៅផ្ទះវិញដោយដាក់វាដាច់ដោយឡែកពីទាចិញ្ចឹមផ្សេងទៀរបស់គាត់ រង់ចាំរហូតដល់វាជាសះស្បើយឡើងវិញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16