adverise with khmeread 2015 12 14

ខេត្តចំនួន៨នឹង​ចុះត្រជាក់ខ្លាំងរយៈពេល៤ថ្ងៃ

       ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង​ របស់ក្រសួងធនធានទឹក ​និងឧតុនិយម ចុះថ្ងៃទី១៤​ ធ្នូនេះ​បាន​ឲ្យដឹងថា​ បច្ចុប្បន្នកម្ពុជា​បាននិងកំពុងទទួល​​ឥទ្ឋិពលខ្យល់មូសុង​ឦសាននិង​ជ្រលងសម្ពាធខ្ពស់​ពី​ប្រទេសចិន ។
    សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា តាមការព្យាករណ៍​ ចាប់ពី​ថ្ងៃទី១៧​ដល់ថ្ងៃ​ទី​២០​ ធ្នូ ឆ្នាំ២០១៥​ជ្រលងសម្ពាធខ្ពស់នេះ​ នឹងបង្កើនឥទ្ឋិពល​កាន់តែខ្លាំងមកលើ​ព្រះរាជា​ណាចក្រ​កម្ពុ​ជា​ ជាពិសេសតំបន់​ខ្ពង់រាប និងទំនាប​កណ្តាលភាគពាយ័ព្យ ​។
   កត្តានេះនឹងធ្វើឲ្យសីតុណ្ហភាព​ចុះ​ត្រ​ជាក់នៅបណ្តាខេត្តមួយ​ចំនួនដូចជា៖ ​ខេត្តបន្ទាយមានជ័យ ​បាត់ដំបង​ ប៉ៃលិន ​ឧត្តរមានជ័យ សៀម​រាប ព្រះវិហារ​ និងខេត្តរតនគិរី ​សីតុណ្ហភាពអប្បបរមាមានពី​ ១៨-២០អង្សារសេ ​និងអតិបរ​មាមាន​ពី​២៥-២៧អង្សារសេ​ ។
    ចំណែក ខេត្តមណ្ឌលគិរី ​សីតុណ្ហភាព​អប្បបរមា​មានពី ​១៧-១៨អង្សារសេ​ និងអតិ​បរ​មា​មានពី ​២៣-២៤អង្សារសេ ។
   ដូច្នេះសូមប្រជាពលរដ្ឋជួយតាមដានមើល តើការព្យាករណ៍ត្រូវបានប៉ុណ្ណា៕

adverise with khmeread

មតិយោបល់