ប្រទេសបារាំងជាប់ទ្រឹងមួយកន្លែងដោយសារកូដកម្មធំបំផុតមិនធ្លាប់មាន ជុំវិញផែនការកំណែទម្រង់ប្រាក់សោធននិវត្តន៍

កូដកម្មទូទាំងប្រទេសដ៏ធំបំផុតនៅបារាំងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យសាលារៀន និងការដឹកជញ្ជូនត្រូវបានផ្អាកដំណើរការ។ នេះបើយោងតាមវេបសាយ BBC កាលពីថ្ងៃទី៥ធ្នូ។

កម្មករនិយោជិតមានការខឹងសម្បារចំពោះផែនការកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលនឹងធ្វើឱ្យពួកគេចូលនិវត្តន៍នៅអាយុច្រើន ឬ ប្រឈមនឹងការកាត់បន្ថយប្រាក់ខែចូលនិវត្តន៍។

កម្មករនិយោជិតជាង ៨០០.០០០នាក់មកពីកន្លែងការងារផ្សេងៗជាច្រើន បានបង្ហាញការប្រឆាំងនឹងការផ្លាស់ប្តូរនេះ។ ទីក្រុងមួយចំនួនបានឈានដល់ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ូលិស។

លោកប្រធានាធិបតី Emmanuel Macron ចង់ណែនាំប្រព័ន្ធប្រាក់សោធននិវត្តន៍ផ្អែកលើចំណុចជាសកល។ នោះនឹងជំនួសប្រព័ន្ធបច្ចុប្បន្នរបស់ប្រទេសបារាំង ដែលមានគម្រោងប្រាក់សោធននិវត្តន៍ខុសៗគ្នាចំនួន៤២ នៅទូទាំងវិស័យឯកជន និងសាធារណៈ ជាមួយនឹងការកែប្រែអាយុចូលនិវត្តន៍ និងផលប្រយោជន៍ផ្សេងៗ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16