យ៉ូហ្គា១ក្បាច់នេះអស្ចារ្យណាស់ អាចជួយសុភាពនារីទទួលបានក្បាលពោះរាបស្មើស្អាតយ៉ាងងាយ

ក្បាលពោះរាបស្មើគឺជាក្តីប្រាថ្នារបស់មនុស្សស្ទើរគ្រប់គ្នា។ ប្រសិនបើក្បាលពោះរាបស្មើស្អាតស្ថិតក្នុងបញ្ជីបំណងប្រាថ្នារបស់អ្នក លំហាត់ប្រាណបែបយ៉ូហ្គាអាចជួយលោកអ្នកបាន។ 

តោះចាប់ផ្តើមលំហាត់ប្រាណយ៉ូហ្គាឈ្មោះ សុនខចំកោងខ្លួនទល់មេឃ ឬ Adho Mukha Svanasana ។ 

វាជាលំហាត់ប្រាណយ៉ូហ្គាមួយដែលគេទទួលស្គាល់បំផុតថាជួយឱ្យមានក្បាលពោះរាបស្មើព្រោះវាទាក់ទងនឹងការពន្លាតសាច់ដុំគ្រប់កន្លែង។ នៅពេលអ្នកហាត់របៀបនេះ អ្នកនឹងធ្វើការងារលើសាច់ដុំនៅដៃជើងខ្នង ចាប់ពីស្មារហូតដល់ត្រគាក។ ខ្នងដែលខ្លាំងក្លាមានន័យថា ដងខ្លួនរឹងមាំនិងក៏មានន័យថា​ ក្បាលពោះរាបស្មើរឹងមាំផងដែរ។ លំហាត់ប្រាណរបៀបនេះក៏ជួយជំរុញដល់ការរំលាយអាហារ និង អាចជួយកាត់បន្ថយអាការៈឈឺក្បាល ឈឺខ្នង អស់កម្លាំងល្ហិតល្ហៃ ស្ត្រេស និង ថប់បារម្ភផងដែរ។ 

- ចាប់ផ្តើមដំបូងគឺត្រូវចំកោងខ្លួនរបស់អ្នកនៅនឹងឥដ្ឋដោយសន្ធឹងដៃជើងរាងអក្សរ V (មើលតាមរូប)។ 
- ដកដង្ហើមយឹតៗ ហើយរក្សាលំនឹងជារាងអក្សរ V រយៈពេល១នាទីឬលើសនេះបន្តិចក៏ល្អដែរ។ 
- បន្ទាប់មកសម្រាកខ្ទង់១៥វិនាទី សឹមចាប់ផ្តើមធ្វើដូច្នេះម្តងទៀតឱ្យបាន៤ទៅ៥ដងជាការស្រេច។ អនុវត្តរាល់ថ្ងៃរហូតបានក្បាលពោះដែលលោកអ្នកពេញចិត្ត៕

adverise with khmeread