សាហាវមែន! បុរសម្នាក់ឃ្លានបាយពេក សម្លាប់ស្ត្រីម្នាក់នៅហ្វីលីពីនដើម្បីយកខួរមកស្រូបជាមួយបាយស៊ី

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រព្រឹត្តឃាតកម្មនៅប្រទេសហ្វីលីពីន បន្ទាប់ពីគាត់បានកាត់ក្បាលស្ត្រីម្នាក់ ហើយស្រូបខួរលើបាយដើម្បីបរិភោគទៀត។ នេះយោងតាមវេបសាយ Daily Mail ផ្សាយកាលពីថ្ងៃសុក្រទី៦ធ្នូ។

លោក Lloyd Bagtong អាយុ ២១ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នៅកោះ Mindanao បន្ទាប់ពីសាកសពស្ត្រីដាច់ក្បាលមិនស្គាល់អត្តសញ្ញាណណស្លៀកខោខូវប៊យត្រូវបានរកឃើញនៅប្រមាណ ៤ គីឡូម៉ែត្រពីផ្ទះរបស់គាត់។

Bagtong បានប្រាប់ប៉ូលិសថា គាត់ស្រវឹងហើយឃ្លាននៅពេលដែលស្ត្រីនោះព្យាយាមនិយាយជាមួយគាត់នៅពេលព្រឹកព្រលឹមជាភាសាអង់គ្លេស ដែលគាត់មិនយល់សោះ។

អនុសេនីយ៍ឯក Maribeth Ramoga បានប្រាប់កាសែត Straits Times ថា "រឿងនេះប្រហែលជាធ្វើឱ្យ Bagtong ខឹង"។

សាក្សីបាននិយាយថាពួកគេបានឃើញលោក Bagtong ដែលគ្មានការងារធ្វើ ដើរជាមួយនារីម្នាក់នោះនៅជិតកន្លែងដែលគេប្រទះឃើញសពរបស់នាង។

ពួកគេសង្ស័យថាគាត់បានសម្លាប់និងធ្វើទារុណកម្មនាងនៅនឹងកន្លែង ដោយប្រើកាំបិតវែងដ៏ធំមួយ ដែលគេប្រទះឃើញចងខ្សែជាប់ខ្សែក្រវាត់របស់គាត់ បន្ទាប់មកបានប្រើក្រណាត់មួយដើម្បីក្តោបក្បាលត្រឡប់ទៅផ្ទះរបស់គាត់។

Bagtong បានប្រាប់ប៉ូលិសថា គាត់បានដាំបាយខ្លះ មុនពេលស្រូបខួរក្បាលរបស់ស្ត្រីខាងលើ ហើយបរិភោគ។

Bagtong ដែលគ្មានការងារធ្វើពេលនេះកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស ហើយត្រូវបានគេបញ្ជូនទៅធ្វើការវាយតម្លៃផ្នែកចិត្តសាស្រ្ត។

បច្ចុប្បន្នពួកគេនៅតែធ្វើការដើម្បីកំណត់អត្តសញ្ញាណស្ត្រីនោះ។ ប៉ូលិសបានជំរុញឱ្យអ្នកដែលមានសាច់ញាតិ ដែលបាត់ខ្លួន ឬមនុស្សជាទីស្រលាញ់ត្រូវទាក់ទងមកពួកគេ៕

adverise with khmeread