adverise with khmeread 1

ទុក​ស៊ុត​នៅក្នុង​ទូ​ទឹកកក​មែន​ទេ​? កុំ​ទុក​ក្នុងនោះ​អី​! នេះ​ជា​មូលហេតុ​!

    ​ទូ​ទឹកកក​មាន​ច្រើន​ថត​ខុសៗ​គ្នា ដែល​គេ​បង្កើត​សម្រាប់​គោលបំណង​ផ្សេងៗ​គ្នា ប៉ុន្តែ​វា​ក៏មាន​តំបន់​សីតុណ្ហភាព​ខុសៗ​គ្នា​ផងដែរ​។ ប្រសិនបើ​អ្នករក្សា​ទុក​អ្វីមួយ​ខុស​កន្លែង លោកអ្នក​នឹងមិន​បាន​ទាញយក​អត្ថប្រយោជន៍​ពី​ទូទឹកកក​នោះទេ​។

​    ​អាហារ​ត្រូវ​រក្សាទុក​កន្លែង​ត្រជាក់​ខ្លាំង​ដើម្បី​ទប់ស្កាត់​ការលូតលាស់​បាក់តេរី និង​មីក្រុប​ផ្សេងទៀត ដែល​ធ្វើឱ្យ​អាហារ​ខូច និង​ថែមទាំង​ធ្វើឱ្យ​មនុស្ស​ឈឺ​ទៀត​នោះ​។

​    ​ដំណើរការ​ស្អុយរលួយ​របស់​បន្លែ​រឹតតែ​កើនឡើង ប្រសិនបើ​លោកអ្នក​ដាក់ ផ្លែ​ព្រូន ផ្លែ​ប៉ែស និង​ផ្លែ​សារី​ក្បែរ​បន្លែ​ទាំងនោះ​។ ហេតុផល​គឺថា ផ្លែ​ទាំងបី​នេះ​បាន​បញ្ចេញ​ជាតិ​ឧស្ម័ន​ដែល​ធ្វើឱ្យ​បន្លែ​រលួយ​។  

​    ​សូម​ព្យាយាម​ចងចាំ​គន្លឹះ​ទាំងនេះ​ប្រសិនបើ​លោកអ្នក​ចង់ឱ្យ​អាហារ​នៅ​ស្រស់​បានយូរ​។ គ្រាន់តែ​ទុក​វា​នៅក្នុង​ទូរ​ទឹកកក​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ទីកន្លែង​ដែល​លោកអ្នក​ដាក់​នៅក្នុង​ទូ​ទឹកកក​គឺជា​រឿង​សំខាន់​ណាស់ ហើយ​លោកអ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ថត​ដាច់ដោយឡែក​នីមួយៗ​របស់​ទូ​ទឹកកក​។

​    ​សីតុណ្ហភាព ០ ដល់ ៤ អង្សា​ក្នុង​ទូ​ទឹកកក​គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​បាក់តេរី​កុំឱ្យ​រីក​រាលដាល​។

​    ​នៅ​ផ្នែក​ខាងលើ​នៃ​ទូ​ទឹកកក​គួរ​រក្សា​អាហារ​នៅសល់ ភេសជ្ជៈ គ្រឿងទេស​ស្រស់ៗ និង​អាហារ​បណ្តោះអាសន្ន​ផ្សេងទៀត​ដែល​ត្រៀម​សម្រាប់​ប្រើ​គ្រប់ពេល ព្រោះ​សីតុណ្ហភាព​ក្នុង​ផ្នែក​នេះ​គឺមាន​ស្ថេរភាព​បំផុត​។

​    ​ផលិតផល​ដែលមាន​សារធាតុ​ការពារ​គុណភាព​គួរ​ទុក​នៅ​ត្រចៀកទ្វារ​ទូរ​ទឹកកក ព្រោះ​វា​គឺជា​ផ្នែក​ដែល "​ពុំ​សូវ​ត្រជាក់​ជាងគេ​បំផុត​" ក្នុង​ទូ​ទឹកកក​។

​    ​ផលិតផល​ទឹកដោះគោ និង​ស៊ុត​ពុំគួរ​ដាក់​នៅលើ​ទ្វារ​ទូ​ទឹកកក​នោះទេ ទោះបី​ទូទឹកកក​ភាគច្រើន​បាន​បង្កើត​កន្លែង​សម្រាប់​ដាក់​ស៊ុត​លើ​ត្រចៀកទ្វារ​ក៏ដោយ​។ តែ​ទោះយ៉ាងណា កុំ​ដាក់​ស៊ុត​និង​ទឹកដោះគោ​នៅ​ប្រឡោះ​ដែល​គេ​បង្កើត​នេះ​ឱ្យសោះ​។ មូលហេតុ​គឺថា ប្រសិនបើ​ស៊ុត និង​ទឹកដោះគោ​ប៉ះ​នឹង​បាក់តេរី Salmonella ក្នុង​ទូរ​ទឹកកក វា​នឹង​ធ្វើឱ្យ​បាក់តេរី​ប្រភេទ​នេះ​កើនឡើង​ទ្វេ​រដង​។ ទឹក​ផ្លែឈើ និង​ម៉ា​យ៉ា​ណែ​ត​លាប​នំប៉័ង​អាចដាក់​លើ​ត្រចៀកទ្វារ​ជំនួស​វិញ​។

​    ​ប្រសិនបើ​លោកអ្នក​ចង់​ដាក់​ផលិតផល​ស៊ុត​និង​ទឹកដោះគោ​គឺ​នៅតែ​អាចដាក់​បាន ប៉ុន្តែ​ត្រូវដាក់​នៅ​កន្លែង​ដែល​ត្រជាក់​បំផុត ដែល​ធ្វើឱ្យ​បាក់តេរី​មិនអាច​រីក​រាលដាល​បាន​។ តែ​ទោះយ៉ាងណា កន្លែង​ដែល​ត្រជាក់​បំផុត​គឺជា​កន្លែង​សម្រាប់​ដាក់​របស់​ចាំបាច់​ផ្សេង​ទេ ហើយ​ប្រសិនបើ​យក​ស៊ុត​ទៅ​ដាក់​នៅ​ទីនោះ វា​នឹង​ប្រឈម​ការ​បែក​ពង​ខ្ពស់​ណាស់​។  

​    ​ចៀសវាង​ដាក់​នំប៉័ង​ក្នុង​ទូ​ទឹកកក និង​ត្រូវ​ប្រាកដថា​ទូរ​ទឹកកក​មាន​ចន្លោះ​ទំនេរ​ខ្លះ​ដើម្បីឱ្យ​ខ្យល់​ត្រជាក់​បក់​ចុះឡើង​នៅ​ខាង​ក្នុងនោះ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់