ឃាត់ស្ត្រីមេកន្ទុយលេខ២នាក់នៅស្រុកស្រីសន្ធរ

កំពង់ចាម ៖ កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកស្រីសន្ធរ, កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលមានជ័យ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតយួន ) ចំនួន០១ទីតាំង ចាប់ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣ និង១០នាទីរសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ អិន ថាវី ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដកហូតវត្ថុតាងមួយចំនួនរួមមានតារាងកត់លេខឆ្នោតចំនួន០២សន្លឹក, ក្រដាសកត់កន្ទុយលេខចំនួន០១សន្លឹក, ក្រដាសកាបោនចំនួន០១សន្លឹក, ប្រដាប់កឹបចំនួន០១, ប៊ិកចំនួន០៤ដើម, ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវចំនួន០១គ្រឿង, កាបូបស្ពាយ ពណ៌ខ្មៅចំនួន០១, ប្រាក់រៀលចំនួន ៤១០.០០០រៀល (សែសិបមួយម៉ឺនរៀល) និងប្រាក់ដុល្លារចំនួន៣៤ដុល្លារ (សាមសិបបួនដុល្លារអាមេរិក)។

ចំណែកជនសង្ស័យទី២-ឈ្មោះ ថោង អូន ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដកហូតវត្ថុតាងរួមមាន សៀវភៅកត់កន្ទុយលេខចំនួន០១ក្បាល, តារាងកត់ឆ្នោតចំនួន០៥សន្លឹក, ម៉ាស៊ីគិតលេខចំនួន០១គ្រឿង, ក្រដាសកាបោនចំនួន០១ សន្លឹក, ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកNokia ពណ៌ខ្មៅ ចំនួន០១គ្រឿង និងម៉ាកSamsung ពណ៌ខ្មៅ ចំនួន០១គ្រឿង), កាបូបស្ពាយពណ៌ខ្មៅចំនួន០១, ប៊ិកចំនួន០១ដើម, ប្រាក់រៀលចំនួន១.០៥០.០០០រៀល (មួយលានប្រាំម៉ឺនរៀល) និងប្រាក់ដុល្លារចំនួន៣០ដុល្លារ (សាមសិបដុល្លារអាមេរិក)។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16