ប៉ូលិសអាមេរិកម្នាក់ឃ្លានពេកទៅទិញសេនវិចបរិភោគ គ្រាន់តែហាមាត់ខាំក្រឹប ចូលពេទ្យភ្លាម

មន្រ្តីប៉ូលិសក្រុងញូវយ៉កម្នាក់បានរងរបួស នៅពេលដែលគាត់ទំពារឡាមមួយដែលមាននៅក្នុងសេនវិច ដែលគាត់ទិញនៅហាង Queens deli។

យោងតាមកាសែតញូវយ៉កប៉ុស្តិ៍បានឱ្យដឹងថា មន្រ្តីប៉ូលិសរូបនោះបានទទួលទានអាហាររបស់គាត់នៅសង្កាត់ Bon Appetit bodega នៅលើផ្លូវ Beach 129th តំបន់កំពង់ផែ Belle Harbor នៅម៉ោងប្រហែល ៤កន្លះល្ងាចថ្ងៃព្រហស្បតិ៍។

យោងតាមរបាយការណ៍បណ្តឹងរបស់មន្រ្តីប៉ូលិសបានឱ្យដឹងថា ប៉ូលិសបានទទួលរងនូវស្នាមដាច់រយះថ្ពាល់ខាងស្តាំរបស់គាត់។

ប៉ូលិសញូវយ៉ក ឬ NYPD បានប្រាប់ DailyMail.com ថាមន្រ្តីប៉ូលិសដែលមិនបញ្ចេញឈ្មោះមកពីទីបញ្ជាការឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប៉ូលិសញូវយ៉ក បានកំពុងស្ថិតនៅក្នុងមណ្ឌល Rockaways សម្រាប់វគ្គបណ្តុះបណ្តាលមួយ។

រូបថតមួយសន្លឹកដែលថតដោយមន្រ្តីរូបនោះបង្ហាញពីសេនវិចបរិភោគអស់មួយចំហៀងរបស់គាត់និងរកឃើញឡាមមួយក្នុងនោះ។

មន្រ្តីរូបនោះត្រូវបានគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យណាសួ កន្លែងដែលគាត់ត្រូវបានព្យាបាលរបួស និងបញ្ចូនទៅសម្រាកផ្ទះវិញ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16