ស្ត្រីម្នាក់កំពុងនៅក្នុងមន្ទីរពេទ្យវះកាត់បេះដូង ស្រមៃឃើញព្រះឈរក្បែរគ្រែ, ឆ្លៀតសួរទ្រង់មួយសំណួរដ៏ញាក់សាច់!

សំណើច ៖ ក្នុងពេលកំពុងវះកាត់បេះដូង ស្ត្រីវ័យកណ្តាលម្នាក់មើលឃើញព្រះនៅក្បែរគ្រែដេក។ ឃើញដូច្នេះ នាងសួរថា "តើខ្ញុំនឹងស្លាប់ទេ?"។

ព្រះជាម្ចាស់ទ្រង់មានបន្ទូលថា "អត់ទេ។ អ្នកនឹងរស់បាន ៣០ ឆ្នាំទៀត"។

ដោយដឹងថាខ្លួនឯងនឹងរស់បាន ៣០ ឆ្នាំទៀត នាងបានសម្រេចចិត្តប្រើពេលវេលាសេសសល់នៃជីវិតធ្វើរឿងក្នុងចិត្តរបស់នាងឱ្យអស់ដៃ។ ដូច្នេះដោយហេតុថានាងកំពុងនៅក្នុងមន្ទីរពេទ្យស្រាប់ នាងក៏ឱ្យពេទ្យវះកាត់ពង្រីកសុដន់ឱ្យធំ វះកាត់កែកុនបបូរមាត់ឱ្យដូច Jolie វះកាត់ពង្រីកកំប៉េះគូទ និង តសក់។ នាងមើលទៅស្អាតអស្ចារ្យណាស់!

ថ្ងៃដែលនាងចេញពីមន្ទីរពេទ្យ នាងបានដើរកាច់រាងឆ្លងថ្នល់ហើយក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបុកស្លាប់។

ពេលទៅដល់លើមេឃ នាងបានឃើញព្រះ។ នាងបានតវ៉ាថា "ព្រះជាម្ចាស់មានបន្ទូលថាខ្ញុំនឹងរស់បាន ៣០ ឆ្នាំទៀត មិនអ៊ីចឹង?"។

ព្រះជាម្ចាស់តបវិញថា "វាជាការពិត"។

នាងសួរថា "ចុះមានរឿងអីកើតឡើង?"។

ទ្រង់គ្រវីព្រះកេស ៖ "ចុម យើងមើលនាងអត់ស្គាល់សោះ"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត