កូរ៉េខាងជើងគំរាមបន្តហៅត្រាំថា "តាចាស់វង្វេងវង្វាន់"

កាលពីថ្ងៃព្រហស្បតិ៍ទី ៥ ធ្នូ កូរ៉េខាងជើងបានគំរាមបន្តប្រមាថប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនិងចាត់ទុកគាត់ថាជា "តាចាស់វង្វេងវង្វាន់" ប្រសិនបើគាត់នៅតែប្រើភាសាបង្កហេតុដូចជាការចង់និយាយសំដៅទៅលើមេដឹកនាំរបស់ខ្លួនថា "បុរសរ៉ុក្កែត" ជាដើម។

លោក Choe Son Hui អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយបានចេញការព្រមានតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបន្ទាប់ពីលោកត្រាំនិយាយអំពីលទ្ធភាពធ្វើសកម្មភាពយោធាទៅលើកូរ៉េខាងជើងនិងបន្តហៅរហស្សនាម "បុរសរ៉ុក្កែត" ឡើងវិញសម្រាប់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។

ការនិយាយបែបនេះបានកើតឡើងស្របពេលដែលមានទស្សនវិស័យមិនច្បាស់សម្រាប់ការបន្តកិច្ចពិភាក្សាការទូតនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានលើកឡើងអំពីការដកចេញបម្រាមបណ្តោះអាសន្នរបស់ខ្លួនស្តីពីការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រសិនបើរដ្ឋបាលត្រាំខកខានមិនបានធ្វើសម្បទានច្រើនក្នុងវិស័យការទូតនុយក្លេអ៊ែរនៅមុនដំណាច់ឆ្នាំនេះ។

លោក Choe បាននិយាយថាសម្តីរបស់លោកត្រាំ "បានជំរុញឱ្យមានរលកនៃការស្អប់ខ្ពើមពីប្រជាជនយើងចំពោះសហរដ្ឋអាមេរិក" ពីព្រោះសម្តីទាំងនោះបានបង្ហាញ "ភាពគ្មានសុជីវធម៌ នៅពេលនិយាយដៀមដាមអំពីមេដឹកនាំកំពូលដ៏ថ្លៃថ្នូរ" របស់កូរ៉េខាងជើង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16