មហាសមុទ្រពិភពលោកកាន់តែជិតអស់អុកស៊ីសែន ខណៈសីតុណ្ហភាពបន្តកើនឡើង

បម្រែបម្រួលអាកាសធាតុ និងការបំពុលសារធាតុចិញ្ចឹម កំពុងបណ្តេញអុកស៊ីសែនចេញពីមហាសមុទ្ររបស់យើង និងគំរាមកំហែងដល់ត្រីជាច្រើនប្រភេទ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃសៅរ៍។

នោះគឺជាការសន្និដ្ឋានក្នុងការសិក្សាដ៏ធំបំផុតនៃប្រភេទបរិស្ថានរបៀបនេះ ដែលធ្វើឡើងដោយអង្គការអភិរក្ស IUCN។

ខណៈការថយចុះសារធាតុចិញ្ចឹមត្រូវគេដឹងឮជាច្រើនទសវត្សរ៍ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យមានកង្វះអុកស៊ីសែនកាន់តែធ្ងន់ធ្ងរ។

តំបន់មហាសមុទ្រប្រហែល ៧០០ កន្លែង ឥឡូវនេះកំពុងខ្វះអុកស៊ីសែន បើប្រៀបធៀបក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ គឺមានតែ៤៥កន្លែងប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ការធ្លាក់ចុះនេះកំពុងគំរាមកំហែងដល់ប្រភេទសត្វជាច្រើនរួមមានត្រីធូណា ម៉ាលីន និងត្រីឆ្លាម។

ការគំរាមកំហែងដល់មហាសមុទ្រពីកង្វះសារធាតុគីមីចិញ្ចឹមមានដូចជា នីត្រូជែន និងផូស្វ័រពីកសិដ្ឋាននិងឧស្សាហកម្មត្រូវបានគេដឹងជាយូរមកហើយថាជះឥទ្ធិពលដល់កម្រិតអុកស៊ីសែននៅក្នុងទឹកសមុទ្រ ហើយនៅតែជាកត្តាចំបងជាពិសេសនៅជិតឆ្នេរសមុទ្រ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16