រថយន្ត៣គ្រឿងបុករះបន្តគ្នា បណ្ដាលឱ្យនារីម្នាក់រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៣ គ្រឿងបុកគ្នារងការខូចខាតយ៉ាងដំណំ បន្ទាប់ពីបានបុកគ្នាពេញទំហឹង បណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗកើតឡើងនៅតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចមុខកងដឹកជញ្ជួនលេខ៩៩ នាវេលាម៉ោង១១ និង២០យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក់ Land cruiser ពណ៌ស្គរ ពាក់ស្លាកលេខ ភ្នំពេញ 2AU-0470 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង បានធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ពីជើងទៅត្បូង យ៉ាងលឿន។

ស្រាប់តែដល់ចំណុចកើតហេតុខាងលើរថយន្តក៏រេចង្កូតទៅបុក រថយន្តម៉ាក់ Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW.5947 ដែរធ្វើដំណើរបញ្ជាស់ទិសគ្នា ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងរថយន្ត Camry ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD.7008 មួយទៀត បណ្ដាលនារីម្នាក់ជាអ្នកបើកបររថយន្ត Camry រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯម្ចាស់រថយន្តបង្ក ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅពិនិត្យជាតិស្រវឹង នៅប៉ុស្តិ៍រដ្ឋបាលកាកាបទី១។

ក្រោយកើតហេតុសមត្ថកិច្ច​មូលដ្ឋានបានទាក់ទងទៅកម្លាំងប៉ូលិសជំនាញអោយចុះមក ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោករាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ក្រោយ៕

adverise with khmeread