ប្តីរឹតកសម្លាប់ប្រពន្ធហើយលេបថ្នាំសម្លាប់ខ្លួនបន្សល់ទុកកូនប្រុស២នាក់នៅកំព្រា

បាត់ដំបង ៖ មានករណីអំពើឃាតកម្មក្នុងគ្រួសារដោយសារប្តីបានរឹតកសម្លាប់ប្រពន្ធហើយលេបថ្នាំសម្លាប់ខ្លួនឯងជាក្រោយ ដោយបន្សល់ទុកកូនប្រុស២នាក់ កើតឡើងនៅថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទីយប់នៅចំណុចក្រុមទី១៨​ ភូមិកៀនកែស២​ ឃុំគោកឃ្មុំ​ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប៉ូលិសនិយាយថា បុរសជាប្តីឈ្មោះ​ លុយ​ សំណាង​ អាយុ៤០ឆ្នាំបានយកកន្សែងពោះគោរឹតកប្រពន្ធ ឈ្មោះ​ លាស់​ សុខជា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលស្លាប់នៅហើយ​ ជនសង្ស័យបានយកថ្នាំលេបម៉ាក AMITTRIPPILINE CPE (ថ្នាំសរសៃប្រសាទ) លេបជាច្រើនគ្រាប់បណ្តាលដេកលេងដឹងខ្លួនហើយ ត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោល​ រួចត្រូវបានមន្ទីរពេទ្យបង្អែកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដើម្បីព្យាបាលបន្ត។ 

បច្ចុប្បន្នជនសង្ស័យពុំទាន់ដឹងខ្លួនបានជួយសង្រ្គោះបន្ទាន់​រហូតដល់ម៉ោង១០ និង៤៥នាទីយប់ ជនសង្ស័យក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងតែម្តងទៅ។ ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុនៅឡើយ៕

adverise with khmeread