កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីបង្ខាំងមនុស្ស

ស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានទទួលព័ត៌មានតាមទូរស័ព្ទថា នៅផ្ទះជួលបន្ទប់លេខ៧ មានជនជាតិវៀតណាម ប្រុស-ស្រី ជាច្រើននាក់ចេញចូលក្នុងបន្ទប់នេះខុសពីធម្មតា។ ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ យ័ន្ត សេង នាយរងសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗ វេលាម៉ោង១១ និង៣០នាទីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៩ ដោយឃាត់ខ្លួនបានមនុស្ស៧នាក់ រួចបាននាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដើម្បីសាកសួរ។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ៥នាក់រួមមាន ១-ឈ្មោះ ឡេ វ៉ាន់ថាំង ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំហូបទៀន ស្រុកមីឌិក ក្រុងហាណូយ ប្រទេសវៀតណាម, ២- ឈ្មោះ ង្វៀន អាញទុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ឃុំហូបថាញ់ ស្រុកមីឌិក ក្រុងហាណូយ ប្រទេសវៀតណាម, ៣-ឈ្មោះ ឡេ វ៉ាន់ដាំង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ឃុំហូបទៀន ស្រុកមីឌិក ក្រុងហាណូយ ប្រទេសវៀតណាម,៤-ឈ្មោះ ឡេ វ៉ាន់ត្រុង ភេទប្រុស អាយុ២៥ឆ្នំា ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ឃុំហូបទៀន ស្រុកមីឌិក ក្រុងហាណូយ ប្រទេសវៀតណាម និង ៥-ឈ្មោះ ត្រឹង ត្រុងធឿង ភេទប្រុស អាយុ២៨ឆ្នំា ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ខេត្តក្វាងនិញ ប្រទេសវៀតណាម។ 

ចំណែកជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ ង្វៀង ធីធូហ្វឿង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ រស់នៅភូមិវ័រចាយ ឃុំវ័រចាយ ស្រុកបេនកូវ ខេត្តតៃនិញ និង២-ឈ្មោះ ហ្វាង វ៉ាន់ហ៊ុយ ភេទប្រុស អាយុ២៤ឆ្នំា ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នឃុំកិនវ៉ា ស្រុកវ៉ាងត្រឹង ខេត្តក្វាងប៉ិន ប្រទេសវៀតណាម។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ យ៉ាងណាក៏ដោយកម្លាំងអាវុធហត្ថមិនទាន់បានទម្លាយចម្លើយសារភាពរបស់ជនសង្ស័យពាក់ព័ន្ធនឹងករណីអ្វីនៅឡើយ៕


 

adverise with khmeread