បង្រ្កាបកន្លែងលួចជល់មាន់មួយកន្លែងនៅផ្នូរខ្មោចអ្នកលេងរត់អស់បន្សល់ម៉ូតូ២៧គ្រឿង

កំពង់ចាម ៖ ប៉ូលិសស្រុកជើងព្រៃបានចុះបង្រ្កាបកន្លែងលួចជល់មាន់មួយកន្លែង នៅចំណុចផ្នូរខ្មោច ភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៩ ខណៈពេលសមត្ថកិច្ចទៅដល់អ្នកជល់មាន់នាំគ្នារត់អស់តែបានបន្សល់ វត្ថុតាងម៉ូតូចំនួន ២៧គ្រឿង និងមាន់ជល់ ចំនួន២ក្បាល។

ប៉ូលិសនិយាយថា កិច្ចប្រតិបត្តិការនេះដឹកនាំដោយ វរសេនីយ៍ឯក ប្រាក់ សុគុណ អធិការប៉ូលិស ស្រុកជើងព្រៃនិង លោកវរសេនីយ៍ទោ សេង លីណូ នាយប៉ូលិសផ្នែកព្រហ្មទណ្ឌ។ បន្ទាប់មកសមត្ថកិច្ចបាន វត្ថុតាងរឹបអូសយកវត្ថុតាងទាំងអស់ មករក្សាទុកនៅអធិការស្រុកជើងព្រៃ ដើម្បីស្រាវជ្រាវរកម្ចាស់ ហើយចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16