អ្នករាំកំដរឆាកពិធីមង្គលការ គ្រាន់តែឈប់រាំមួយភ្លែត ត្រូវភ្ញៀវដកកាំភ្លើងបាញ់ចំមុខរបួសធ្ងន់ធ្ងរ

អ្នករាំជនជាតិឥណ្ឌាម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវគេបាញ់ចំមុខព្រោះនាងឈប់រាំក្នុងពិធីមង្គលការ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃទី៦ធ្នូ។

នៅក្នុងវីដេអូនៃឧបទ្ទហេតុនេះ គេឃើញស្ត្រីនោះកំពុងរាំនៅលើឆាក។ នាងឈប់រាំមួយសន្ទុះ ក៏ឮស្នូរកាំភ្លើង ហើយស្ត្រីនោះក៏ដួល ខណៈយកដៃខ្ទប់មុខនាង។

ប៉ូលិសបានប្រាប់ BBC ថា ពួកគេបានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនៅក្នុងវីដេអូនោះបានហើយ ហើយឥឡូវបុរសជាភ្ញៀវស៊ីការនោះកំពុងរត់គេចខ្លួន។

ឧបទ្ទវហេតុនេះបានកើតឡើងក្នុងពិធីអបអរសាទរមង្គលការមួយកាលពីថ្ងៃទី ១ ធ្នូនៅក្នុងភូមិមួយក្នុងរដ្ឋ Uttar Pradesh ។

ទោះជាយ៉ាងណាក៏ដោយរឿងនេះទើបតែបែកធ្លាយថ្មីៗនេះ បន្ទាប់ពីវីដេអូត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើវេទិកាផ្ញើសារនានា។

ប៉ូលិសបានប្រាប់ BBC ថា "ជនសង្ស័យកំពុងរត់គេចខ្លួនប៉ុន្តែយើងជឿជាក់ថាយើងនឹងចាប់ខ្លួនគាត់បានឆាប់ៗ"៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16