នារីកូរ៉េច្រើនឡើងនាំគ្នាចូលរួមយុទ្ធនាការ "នៅលីវរហូតដល់ស្លាប់"

"ខ្ញុំជាមនុស្សស្រីនិយាយត្រង់ គឺលែងចាប់អារម្មណ៍នឹងទំនាក់ទំនងជាមួយបុរសទៀតហើយ"។

នាង Bonnie Lee មិនខ្វល់ពីការស្វែងរកមិត្តប្រុស ឬរៀបអាពាហ៍ពិពាហ៍បែបព្រេងនិទានទេ ហើយនាងនឹងសម្រេចចិត្តរស់នៅដោយខ្លួនឯងដោយរីករាយ។ ហើយនាងមិនឯកោនោះទេ។

ចំនួនស្ត្រីកូរ៉េខាងត្បូងកាន់តែច្រើនឡើងៗបានរួបរួមគ្នាដើម្បីបដិសេធនូវ "ប្រពៃណីប្រុសមានសិទ្ធិខ្លាំងលើសលប់" ហើយប្តេជ្ញាថានឹងមិនរៀបការមានកូន ឬសូម្បីតែណាត់ជួបប្រុសៗឬរួមភេទទៀតផង។

Lee ជាអ្នកធ្វើការក្រុមហ៊ុនអាយុ ៤០ ឆ្នាំរស់នៅជាមួយឆ្កែរបស់នាងក្បែរក្រុងសេអ៊ូល បាននិយាយថា "ខ្ញុំតែងមានអារម្មណ៍ថាក្នុងនាមជាស្ត្រីមានគុណវិបត្តិច្រើនជាងគុណសម្បត្តិក្នុងការរៀបការ" ។

ឥឡូវនេះនាងបានឱបក្រសោបកាន់តែខ្លាំងឡើងនូវចលនានារីនិយមរបស់ប្រទេស ហៅថា "4B" ឬ "គ្មានទាំង៤" គឺ គ្មានការណាត់ជួបគ្នា គ្មានការរួមភេទ គ្មានអាពាហ៍ពិពាហ៍ និង គ្មានការចិញ្ចឹមកូន។

អត្រាអាពាហ៍ពិពាហ៍កំពុងតែធ្លាក់ចុះខ្លាំងនៅប្រទេសកូរ៉េខាងត្បូង ដែលជារឿយៗភរិយាត្រូវបានគេរំពឹងថានឹងត្រូវចិញ្ចឹមកូននិងមើលថែកូនដល់ចាស់ជរា ដោយមានជំនួយពីរដ្ឋ ឬសហគមន៍តិចតួច។

Lee ដែលមានសញ្ញាប័ត្រអនុបណ្ឌិតចំនួនពីរបាននិយាយថា "នៅក្នុងទីផ្សារអាពាហ៍ពិពាហ៍ បទពិសោធន៍ជីវិត និងបទពិសោធន៍ការងារពីមុនរបស់អ្នកគឺគ្មានន័យ"។

នាងបានបន្ថែមថា "សម្រាប់ហេតុផលគួរឱ្យអស់សំណើចខ្លះ ការក្លាយជាមនុស្សចេះដឹងខ្ពស់ពេកក៏ជាគុណវិបត្តិធំមួយដែរសម្រាប់ស្ត្រី។ អ្វីដែលសំខាន់បំផុតក្នុងនាមជាអនាគតភរិយាគេ គឺតើអ្នកមានសមត្ថភាពមើលថែប្តី និងសាច់ថ្លៃរបស់អ្នកបានដែរឬអត់"៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16