ចេកបិទលើផ្ទាំងគំនូរតម្លៃ១២ម៉ឺនដុល្លារដ៏ល្បីកក្រើកប៉ុន្មានសប្តាហ៍មកនេះ ត្រូវគេបកស៊ីបាត់ហើយ

ចេកទុំបិទស្កុតជាប់ទៅនឹងផ្ទាំងគំនូរមួយ ដែលលក់បានដល់ទៅ ១២០.០០០ដុល្លារ ត្រូវវិចិត្រករមួយរូបស៊ីបាត់ហើយ។ នេះយោងតាមវេបសាយ BBC សរសេរកាលពីថ្ងៃអាទិត្យ។

ស្នាដៃគំនូរថ្មីប្លែកឈ្មោះថា Comedian ដោយវិចិត្រករជនជាតិអ៊ីតាលីលោក Maurizio Cattelan មួយផ្ទាំងនេះ បានដាក់តាំងនៅវិចិត្រសាលអន្តរជាតិ Perrotin នៅឯកម្មវិធី Art Basel ក្នុងទីក្រុងម៉ៃអាមី។

អ្នកទិញបីនាក់​បានជាវស្នាដៃផ្លែចេកពោរពេញទៅដោយភាពឆ្នៃប្រឌិតមួយផ្លែនេះកាលពីចុងសប្តាហ៍។ ប៉ុន្តែវិចិត្រករឈ្មោះ David Datuna បានទាញវាចេញពីជញ្ជាំងបកស៊ីយ៉ាងរំភើយកាលពីថ្ងៃអាទិត្យ។

លោក Datuna បានបង្ហោះនៅលើបណ្តាញសង្គម Instagram ថា "ការសម្តែងសិល្បៈដោយខ្ញុំផ្ទាល់។ ខ្ញុំស្រឡាញ់ការងារសិល្បៈរបស់លោក Maurizio Cattelan ខ្ញុំពិតជាស្រឡាញ់ការដំឡើងមួយនេះណាស់។ វាពិតជាឆ្ញាញ់មែនទែន"៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16