ក្មេងៗស្ម័គ្រចិត្តរួមភេទនឹងគ្នារហូតដល់ទៅ៦ដងរហូតបែកការចូលប៉ុស្តិ៍ប៉ូលិស

សៀមរាប ៖ មានករណីក្មេងៗស្ម័គ្រចិត្តរួមភេទនឹងគ្នារហូតដល់ទៅ៦ដង រហូតបែកការដល់ម្តាយខាងស្រីប្ដឹងទៅដល់ប៉ូលិសឱ្យជួយរកុយុត្តិធម៌ ខណៈដាក់ការទាមទារសំណងផង និងឱ្យច្បាប់អនុវត្តផង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩​ នៅ ភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ អ.ស.វ. ភេទស្រី អាយុ១៥ឆ្នាំស្នាក់នៅភូមិគំរូ ឃុំល្វា ស្រុកពួក មុខរបររៀបចំបន្ទប់សណ្ឋាគារនៅក្រុងសៀមរាប ប្រើអាខោនហ្វែសបុកឈ្មោះ សាវឿន សៀមរាប បានទាក់ទងស្រលាញ់យុវជនម្នាក់រយៈពេល១ខែ តាមរយៈបណ្ដាញសង្គមហ្វេសបុក (ឆាត)​​ ជាមួយបុរសឈ្មោះ​ ពឿយ ពៅ ហៅក្រៅញាស់ អាយុ១៩ឆ្នាំ​ រស់នៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក សព្វថ្ងៃស្នាក់នៅភូមិផ្ទះឈ្មោះ​ចម ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក មុខរបរជាសន្តិសុខក្រេឌីត ប្រើអាខោនហ្វែសបុកឈ្មោះ kon pov ។

ប៉ូលិសបន្តថា ពួកគេស្រឡាញ់គ្នាណាត់ជួបគ្នាលើកដំបូងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩​នៅបារាយណ៍ ខាងលិច និងបានស្ម័គ្រចិត្តរួមភេទលើកទី១​​ នៅទីនោះ(ព្រៃផ្លូវឡើងខាងត្បូង) ។ លុះថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៩ ពួកគេបានណាត់គ្នាតាមឆាតហ្វេសបុក ជួបគ្នាពេលល្ងាច-ដល់យប់បានដេករួមភេទជាមួយគ្នានៅផ្ទះឈ្មោះ ចម ក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក រួមភេទបានបីដង ។ 

ដល់ព្រឹកថ្ងៃទី៧ ខែ ធ្នូឆ្នាំ២០១៩ពួកគេដេក រួមភេទនៅលើផ្ទះឈ្មោះចម ភូមិបឹងខ្នារដដែលរួមភេទបានពីរដង។ រួមភេទចុងក្រោយនៅម៉ោងប្រហែល៥ ល្ងាច ថ្ងៃទី៧ ខែ ធ្នូឆ្នាំ២០១៩នៅ ផ្ទះឈ្មោះ ចម ខាងលើ ។  នៅល្ងាចថ្ងៃទី៨ ខែធ្នូ​ ឆ្នាំ២០១៩ ទើបគ្រួសារខាងស្រីបានរកកូនឃើញ ហើយក៏បាននាំខ្លួនទាំងពីរនាក់មកដាក់បណ្ដឹងនៅ កន្លែងអធិការដ្ឋានប៉ូលិសស្រុកពួក ដោយម្ដាយខាងស្រីប្តឹងទាមទារសំណង និងសុំឱ្យអនុវត្តតាមផ្លូវច្បាប់ ៕

adverise with khmeread