ប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់ក្នុងអង្រឹង

ព្រះសីហនុ ៖ មានករណីប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ដែលបានស្លាប់កាលពីវេលាម៉ោង១១យប់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅម្តុំខាងមុខរង្វង់មូលតោពីរ ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ លុះព្រឹកឡើងទើបសមត្ថកិច្ចជំនាញចុះទៅពិនិត្យ បញ្ជាក់ថាស្លាប់ដោយសារគាំបេះដូង។

​ ប្រជាពលរដ្ឋបានប្រាប់ថា មានបុរសម្នាក់ជាជនជាតិចិន បានដេកស្លាប់ក្នុងអង្រឹង នៅវេលាម៉ោង១១យប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដោយពុំដឹងពីមូលហេតុ។  សពគឺស្ថិតនៅកន្លែងកើតហេតុខាងលើដដែលនិងពុំមានសាច់ញាតិដឹងនៅឡើយ ៕

adverise with khmeread