គ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកបណ្តាលឱ្យរបួសមនុស្ស២នាក់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកបណ្តាលឱ្យរបួសមនុស្ស២នាក់នៅ ស្រុកព្រៃនប់និង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។


ករណីទី១-បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលទៅបុកចំកង់ក្រោយរថយន្តធុនធំមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៣វាលរេញ-កំពតនៅចំណុចបឹងផ្លុង ស្ថិតក្នុងភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម៉ោងជិត៨យប់ថ្ងៃទី០៨ធ្នូ២០១៩។

 សមត្ថកិច្ចបានឱ្យដឹងថា  ជនរងគ្រោះ ម្នាក់ឈ្មោះសាក់ វន្ថា អាយុ៣៥ឆ្នាំមានទីលំនៅភូមិចំការកៅស៊ូ ​ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ត្រង់ប្រដាប់ភេទនិងត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយករណីនេះសមត្ថកិច្ចនឹងធ្វើការដោះស្រាយបន្តតាមនិតិវិធីច្បាប់

ករណីទី២-មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តមិនស្គាល់ម៉ាក(បេីករត់គេចបាត់)បុកម៉ូតូមានទិសដៅបញ្ច្រាសគ្នា(ភ្នំពេញ-ព្រះសីហនុ) នៅ ម៉ោងជាង៧យប់​ ថ្ងៃ​ទី៨ខែធ្នូ​ ឆ្នាំ២០១៩នៅចន្លោះគីឡូម៉ែត្រ 126-127 ស្ថិតក្នុង​ភូមិចាំស្រី ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AJ-7024​ បេីកបរដោយឈ្មោះ​ ផុន​ ភ័ណ្ឌ​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទីលំនៅភូមិថ្មី​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​  រងរបួសធ្ងន់​បានបញ្ជូនមកសង្រ្គោះនៅមណ្ឌលសុខភាពតក្កវិទ​ ។ 

​បច្ចុប្បន្ន​ម៉ូតូ​ សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិស​ស្រុកកំពង់សីលា​ ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16