វាជារឿងសំខាន់ណាស់ដែលត្រូវព្យាបាលសម្ពាធឈាមខ្ពស់ ឬជំងឺលើសឈាម ព្រោះវាជាកត្តារួមចំណែកមួយក្នុងអត្រាស្លាប់ជាង ១៥% ក្នុងសហរដ្ឋអាមេរិក។
សម្ពាធឈាមខ្ពស់ពុំមានរោគសញ្ញាប្រាប់មុននោះទេ ប៉ុន្តែវាបង្កើនហានិភ័យក្នុងការកើតជំងឺគាំងបេះដូង និងស្ត្រូក (ដាច់សរសៃឈាមខួរក្បាល) ក្នុងចំណោមជំងឺជាច្រើនទៀត។
ថ្នាំពេទ្យអាចជួយកាត់បន្ថយសម្ពាធឈាមបាន ប៉ុន្តែវាក៏មានផលប៉ះពាល់ដែរ ដូចជា ប្រគ្រីវ វិលមុខ និងគេងមិនលក់។ សំណាងល្អ មានវិធីធម្មជាតិជាច្រើនដែលអាចជួយលោកអ្នកកាត់បន្ថយសម្ពាធឈាមបាន តែយើងសូមលើកយកវិធីសាមញ្ញបំផុតមួយដូចខាងក្រោមនេះ។
* ខ្ទឹមបារាំង
បកសំបកខ្ទឹមបារាំង រួចដាក់ក្នុងកូនកែវ។ បន្ទាប់មក ចាក់ទឹកត្រជាក់ (ទឹកកក) ចូលក្នុងកែវនេះ។ ត្រាំចោលមួយយប់។ នៅព្រឹកបន្ទាប់ សូមផឹកទឹកនេះពេលពោះទទេរ។ លោកអ្នកមិនគួរបោះចោលខ្ទឹមបារាំងនោះទេ លោកអ្នកអាចយកវាមកធ្វើម្ហូបឡើងវិញបានផងដែរ។
សូមរៀបចំខ្ទឹមបារាំងសាជាថ្មីសម្រាប់ព្រឹកស្អែកទៀត។
ផ្សំឱសថធម្មជាតិនេះផឹករៀងរាល់ថ្ងៃឱ្យបានរយៈពេលយូរ។ លោកអ្នកនឹងមានអារម្មណ៍ដឹងពីអត្ថប្រយោជន៍របស់វា នៅពេលណាមួយខាងមុខជាក់ជាមិនខាន។ បន្តិចម្តងៗ សម្ពាធឈាមរបស់អ្នកនឹងស្ថិតក្រោមការត្រួតត្រា៕
