ភ្នំពេញ ៖ យុវជនម្នាក់រួមជាមួយនឹងមិត្តភក្ត្រជាច្រើននាក់បាននាំគ្នាចេញពីផឹកស៊ីក្នុងខារ៉ាអូខេមួយ ពេលចេញមកវិញសល់លុយ១ម៉ឺន រៀល ចង់យកស្រីបោយដៃតាមសួនទៅដេក តែត្រូវនាងលួងលោមឲ្យដឹកទៅនិយាយគ្នាកន្លែងស្ងាត់ រួចចង់កៀបស៊ីម៉ូតូតែមិនបានសម្រេច យកបានតែទូរស័ព្ទនិងកាបូបប៉ុណ្ណោះ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខហាងមយូរ៉ាម៉ាស្សា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសម្តីរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេរួមជាមួយនឹងជាច្រើននាក់បាននាំគ្នាចូលផឹកស៊ីនិងច្រៀងលេងនៅខារ៉ាអូខេLASVEGAS តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ។ ពេលចេញមកវិញក៏បានបបួលគ្នាទៅម៉ាស្សានៅហាងមយូរ៉ាម៉ាស្សា ។
តែពេលមកដល់មិត្តភក្ត្របានចូលមុនអស់ ហើយខ្លួននៅសល់លុយតែ១ម៉ឺនរៀលមានអារម្មណ៍ចង់ស្រីបានទៅសួនដើម្បីយកស្រីដេក តែត្រូវនាងលួងឲ្យឌុបទៅតថ្លៃគ្នានៅកន្លែងស្ងាត់ ក៏ត្រូវបក្សពួកនាងជិះមកបំណងកៀបស៊ីម៉ូតូតែមិនបានសម្រេច គឺលូកយកហោប៉ៅយកបានតែទូរស័ព្ទអាយហ្វូន៥មួយគ្រឿង និងកាបូបលុយដែលមានលុយ១ម៉ឺនរៀលតែប៉ុណ្ណោះ។
ក្រោយកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅកន្លែងមិត្តភក្ត្រនៅកន្លែងម៉ាស្សាឲ្យជួយទាំងស្ថានភាពភិតភ័យ រួចក៏ត្រឡប់ទៅផ្ទះវិញដោយមិនដាក់ពាក្យបណ្តឹនោះទេទើបពុំមានឈ្មោះ៕
