រថយន្ត Tesla បើកដោយខ្លួនវាស្វ័យប្រវត្តិ បុករះឡានប៉ូ សចតចោលមួយកន្លែង

រថយន្តទំនើប Tesla មួយគ្រឿងបានបើកបុកនឹងរថយន្តប៉ូលិសនិងរថយន្តមួយគ្រឿងទៀត ខណៈម្ចាស់រថយន្តបានដាក់ដំណើរកម្មវិធីបើកបរដោយខ្លួនវា "Autopilot" នៅសហរដ្ឋអាមេរិក។ នេះយោងតាម BBC សរសេរកាលពីថ្ងៃចន្ទ។

ទាំងរថយន្ដប៉ូលិសនិងរថយន្ដមួយផ្សេងទៀត ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ គឺកំពុងចតនៅមួយកន្លែងនៅពេលហេតុការណ៍នេះកើតឡើង។

ម្ចាស់រថយន្តបានប្រាប់ប៉ូលិសថា គាត់បានដាក់ម៉ូត Autopilot ឱ្យរថយន្ត Tesla Model 3 របស់គាត់បើកដោយខ្លួនវា ដូច្នេះគាត់អាចមានពេលមើលឆ្កែរបស់គាត់នៅកៅអីក្រោយ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវហាយវ៉េ Interstate 95 ក្នុងទីក្រុង Norwalk រដ្ឋ Connecticut នៅព្រឹកថ្ងៃសៅរ៍ម៉ោងក្នុងស្រុក៕

adverise with khmeread