សៀង ចន្ធា បង្កើតកំណត់ត្រាថ្មីនៅស៊ីហ្គេម ដោយស៊ុតចូលលឿនជាងគេក្នុងប្រវត្តិសាស្ត្រ

កីឡាករកម្ពុជាអាយុក្រោម ២២ ឆ្នាំ សៀង ចន្ធា ដែលបានស៊ុតបញ្ចូលទីភូមាក្នុងព្រឹត្តិការណ៍ Sea Game ឆ្នាំ ២០១៩ ក្នុងទឹកដីហ្វីលីពីនបានជាប់កំណត់ត្រាប្រវត្តិសាស្ដ្ររបស់ព្រឹត្តិការណ៍នេះ ដោយស៊ុតបញ្ចូលទីលឿនបំផុតមិនធ្លាប់មាន។

ការស៊ុតបញ្ចូលទីនោះ គឺត្រឹមតែ ១៨ វិនាទីប៉ុណ្ណោះនៅពេលទើបតែចាប់ផ្ដើមការប្រកួត។ ក្នុងការប្រកួតនេះដែរ គឺកម្ពុជា និងភូមា ត្រូវប្រកួតជាមួយនឹងគ្នាដើម្បីដណ្ដើមមេដាយសំរឹទ្ធ។

ក្នុងការប្រកួតនេះ ក៏មានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកគាំទ្រនៅកៅអីអង្គុយខាងកម្ពុជាផងដែរ ដោយគេឃើញមានអ្នកគាំទ្រវៀតណាមមកប្រជ្រៀតគ្នាអង្គុយគាំទ្រខាងកម្ពុជា។ 

គិតត្រឹមនាទីទី៧៥ កម្ពុជានិងភូមាមានលទ្ធផល ២-២៕ 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16