គួរឱ្យបារម្ភ! អាមេរិកនិងអឺរ៉ុបកំពុងស៊ើបអង្កេតថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២ព្រោះសង្ស័យផ្ទុកគីមីបង្កមហារីក

ក្រុមមន្ត្រីសុខាភិបាលបារម្ភថា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមដែលលេបដោយមនុស្សរាប់លាននាក់អាចនឹងផ្ទុកសារធាតុគីមីមួយប្រភេទ ដែលជាប់ទាក់ទិននឹងជំងឺមហារីក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១០ធ្នូ។ 

ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមមួយចំនួនសម្រាប់ផ្គត់ផ្គង់ក្នុងសិង្ហបុរី ត្រូវបានប្រមូលយកទៅវិញ បន្ទាប់ពីអាជ្ញាធររកឃើញថ្នាំទាំងនោះផ្ទុកសារធាតុគីមី NDMA មួយចំនួនតូច។ 

ទីភ្នាក់ងារត្រួតពិនិត្យឱសថរបស់អង់គ្លេស MHRA កំពុងពិចារណាចាត់វិធានការស្រដៀងគ្នានេះដែរ សម្រាប់ផលិតផលថ្នាំយកមកលក់នៅអង់គ្លេស ដូចជាថ្នាំ Glucophage ជាដើម។ 

ហើយរដ្ឋបាលអាហារនិងឱសថអាមេរិក (FDA) ទីភ្នាក់ងារសុខភាពកាណាដា និង ទីភ្នាក់ងារឱសថអឺរ៉ុប កំពុងធ្វើការស៊ើបអង្កេតលើថ្នាំ​ Glucophage។ 

សារធាតុ NDMA ដែលប្រើនៅក្នុងថ្នាំសម្លាប់សត្វល្អិត គឺមានគ្រោះថ្នាក់ដល់មនុស្សនិងអាចបង្កជំងឺមហារីកបាន៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16