adverise with khmeread Message bottle 1024

រកឃើញ​សារ​ក្នុង​ដប​អាយុ​១០៨​ឆ្នាំ​ចាស់​ជាង​គេ​បំផុត​របស់​ពិភពលោក​

​    ​សារ​ក្នុង​ដប​មួយ​ដែល​ចាស់​គេ​បំផុត​នៅលើ​ពិភពលោក​គឺ​ពិតជា​ផ្នែក​មួយ​នៃ​ដប​រាប់ពាន់​ដូចគ្នា​បេះបិត ដែល​បាន​ជួយ​បង្កើត​ការយល់ដឹង​របស់​យើង​អំពី​ចរន្ត​មហាសមុទ្រ​នានា​។​

​    ​កាលពី​ខែសីហា អ្នកធ្វើការ​ការិយាល័យ​ចូលនិវត្តន៍ លោកស្រី Maianne Winkley បាន​រកឃើញ​ដប​ដ៏​អា​ថ៍កំ​បាំង​មួយ​ដែលមាន​សារ​មួយ​នៅ​ខាងក្នុង​អណ្តែត​ទើរ​លើ​ឆ្នេរសមុទ្រ​នៃ​កោះ Amrum ដែលជា​កោះ​មួយ​ក្នុង​សមុទ្រ​ខាងជើង​របស់​អាល្លឺម៉ង់​។ ពាក្យ​ចចាមអារ៉ាម​បានចាប់ផ្ដើម​ខ្ចរខ្ចាយ​ថា​លោកស្រី Winkley បាន​រកឃើញ​សារ​ដ៏​ចាស់​បំផុត​របស់​ពិភពលោក​នៅក្នុង​ដប​នេះ ហើយ​កាលពី​ថ្ងៃទី​១៤​មីនា ២០១៦ ចៅក្រម​ផ្លូវការ​របស់​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) បាន​បញ្ជាក់ថា​លោកស្រី​ពិតជា​បាន​រកឃើញ​សារ​ចាស់​បំផុត​របស់​ពិភពលោក​ពិតមែន​។​

​    ​"​បន្ទាប់ពី​ការត្រួត​ពិនិត្យឡើងវិញ​ដោយ​ប្រុងប្រយ័ត្ន​អំពី​ភស្ដុតាង​ប្រវត្តិសាស្ត្រ កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស បានបញ្ជាក់​ថា​សា​រអា​ថ៍កំ​បាំង​ខាងក្នុង​ដែល​បាន​រកឃើញ​នៅ​ឆ្នេរ​កោះ Amrum ប្រទេស​អាល្លឺម៉ង់​គឺជា​សារ​ដែល​ចាស់​ជាងគេ​របស់​ពិភពលោក​មែន​"​។​

​    ​ដប​នោះ​គឺ​ពិតជា​ផ្នែក​មួយ​នៃ​ការធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ រៀបចំឡើង​ដោយ​ជីវ​វិទូ​សត្វ​សមុទ្រ​ជនជាតិ​អង់គ្លេស​លោក George Parker Bidder III​។​

​    ​មុន​សតវត្ស​ន៍ទី​២០ មុន​យុគសម័យ​ផ្កាយរណប​, GPS, និង ឧបករណ៍​តាមដាន​អេ​ឡិច​ត្រូ​និ​ច​មិន​ជ្រាប​ទឹក លោក Bidder បាន​បោះ​ដប​ចំនួន ១០២០​ដប​ចូលទៅ​ច្រាំង​សមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​អង់គ្លេស​ដើម្បី​មើលថា​តើ​ទិសដៅ​របស់​ដប​នឹងធ្វើ​ដំណើរ​ទៅខាង​ណា​។​

​    ​ខាងក្នុង​នៃ​ដប​នីមួយៗ​បាន​ណែនាំ​យ៉ាងច្បាស់​លាស់​ឱ្យ​បំបែក​ដប​រួម​ជាមួយនឹង​កាត​ប៉ូ​ស្ដា​ល់​មួយ ដែល​ស្នើឱ្យ​អ្នកណា​ដែល​បាន​រកឃើញ​ដប​ជួយ​រៀបរាប់​អំពី​កន្លែង​ពួកគេ​បាន​រកឃើញ​វា​និង​ប្រគល់​កាត​ប៉ូ​ស្ដា​ល់​ទៅ​សមាគម​ជីវសាស្ត្រ​កង​ម៉ា​រី​ន (Marine Biological Association) វិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់