adverise with khmeread 1

ញេច​មុន​ល្អ​ឬ​អាក្រក់​?

    ​តើ​ញេច​មុន​ល្អ​ឬ​អាក្រក់​? ជា​ការពិត​គ្រាន់តែ​ញេច​មុន​គ្មាន​ទោសពៃរ៍​នោះទេ ប៉ុន្តែ​វា​ផ្តល់​ទោសពៃរ៍​ដល់​ស្បែក​មុខ​របស់​អ្នក​។

​    ​ការ​ញេច​មុន​ពុំមែន​ជា​ជម្រើស​ល្អ​នោះទេ និង​ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នក​រឹតតែ​យ៉ាប់​ថែមទៀត​។

​    ​មុន​គឺជា​អាកា​រៈរ​លាក​ស្បែក​កើតឡើង​ទូទៅ​បំផុត​ចំពោះ​មនុស្សពេញវ័យ​។ មនុស្សពេញវ័យ ៨០​ភាគរយ​លើ​ពិភពលោក​តែង​ជួប​បញ្ហា​មុននេះ​។

​    ​មុន​ក៏​អាច​កើតឡើង​នៅ​អាយុ​ជ្រេ​បន្តិច​ផងដែរ ដោយសារ​ហេតុផល​មួយចំនួន​ដូចជា អតុល្យភាព​អ័រម៉ូន​ហៅថា Androgen​។

​    ​ក្រពេញ​ខ្លាញ់​មួយ​ហៅថា Sebaceous ក្នុង​ស្បែក​និង​ក្រោម​ឫស​រោម​បាន​បញ្ចេញ​ជាតិ​ប្រេង (​ខ្លាញ់​) ដើម្បី​ធ្វើឱ្យមាន​ភាព​រអិល​ពេញ​ស្បែ​កមុខ និង​សក់​។

​    ​គ្រប់ផ្នែក​នៃ​រាងកាយ​សុទ្ធតែ​ផ្ទុក​នូវ​ក្រពេញ​ខ្លាញ់ Sebaceous លើកលែងតែ​បាតដៃ និង​បាតជើង​។

​    ​មុន​គឺ​ប្រៀប​បីដូច​ជា​ថង់​តូច​មួយ​នៅក្រោម​ស្បែក ដែល​ផ្ទុក​ជាតិ​ខ្លាញ់ បាក់តេរី និង​ការ​រលាក​អ៊ីចឹង​។ ការ​ញេច​មុននឹង​បណ្តាលឱ្យ​ថង់​តូចៗ​ទាំងនេះ​បែកខ្ចាយ​រាលដាល​ដល់​ស្បែ​កនៅ​ជុំវិញ​នោះ ជាហេតុ​ធ្វើឱ្យ​ស្បែក​រឹតតែ​មាន​បញ្ហា​។

​    ​វា​អាច​នាំឱ្យ​ស្បែក​ឆ្លង​មេរោគ និង​មាន​ស្នាម​ជាំ​បណ្តោះអាសន្ន​លើ​តំបន់​ញេច​មុន​។ ជាងនេះទៅទៀត ការ​រលាក​អាច​ក្លាយជា​អាក្រក់​ឡើង​ដោយ​បន្សល់​ស្នាម​ជាំ​ជា​អចិន្ត្រៃយ៍​លើ​ស្បែក​មុខតែ​ម្តង​។

​    ​ប្រសិនបើ​លោកអ្នក​ទ្រាំ​កុំ​ញេច​មុន មុននឹង​ទុំ​ជ្រុះ​ដោយ​ឯកឯង​នៅ​មួយ​សប្តាហ៍​ក្រោយ ដោយ​ពុំ​បង្ក​ស្នាម​លើ​មុខ​នោះឡើយ​។ ប្រសិនបើ​មុន​ធំ​តម្រូវឱ្យមាន​ការព្យាបាល លោកអ្នក​អាច​ស្វែងរក​អ្នកជំនាញ​ស្បែក​ដើម្បី​ជួយ​កម្ចាត់​បញ្ហា​មុន​ដោយ​សុវត្ថិភាព​។

​    ​ពួក​អ្នកជំនាញ​ទាំងនោះ​អាច​ចាក់​ថ្នាំ​ដែល​កាត់បន្ថយ​ការ​រលាក​របស់​មុន ហើយ​មុននឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​មួយថ្ងៃ ឬ​ពីរ​បី​ថ្ងៃក្រោយ​។

​    ​ប្រសិនបើ​មុន​ចេញ​មិនចេះ​ឈប់ សូម​ទៅ​ជួប​អ្នកជំនាញ​ស្បែក​ឱ្យគេ​ពិនិត្យមើល​មូលហេតុ​ដើម្បី​ត្រួតត្រា​មុន​កុំ​ឱ្យចេញ​លើ​ស្បែ​កមុខ​តទៅទៀត​។

​    ​* តើ​ធ្វើ​ដូចម្តេច​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មុន​ចេញ​លើ​មុខ​?
​    ​ប្រសិនបើ​អ្នក​ចង់​ចៀសវាង​ការកើត​មុន ខាងក្រោម​នេះ​គឺជា​វិធី​មួយចំនួន​ដែល​លោកអ្នក​អាចអនុវត្ត​តាម​ដើម្បី​ស្បែក​មាន​សុខ​ភាពល្អ និង​គ្មាន​មុន​។

​    ​- ទទួលទាន​អាហារ​ដែលមាន​ជាតិ​ស្ករ​ទាប​។ អាហារ​ទាំងនោះ​មានដូចជា គ្រាប់​ធុញ​ជាតិ ពពួក​សណ្តែក ត្រី សាច់​ក្រហម ផ្លែឈើ និង​បន្លែ​។
​    ​- កុំ​ពិសា​អាហារ​ផលិត​ពី​ទឹកដោះគោ​ច្រើនពេក​។
​    ​- ចៀសវាង​អេស​មុខ​ច្រើនពេក និង​ដុស​សម្អាត​មុខ​ច្រើនពេក​។​
​    ​- ចៀសវាង​ប្រើប្រាស់​ផលិតផល​ច្រើន​ម៉ាក ដែល​បណ្តាលឱ្យ​ស្បែក​រមាស់ និង​ស្ងួត​៕

 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់