បុគ្គលិកស្រែកហ៊ោចង់គាំង ពេលម្ចាស់ក្រុមហ៊ុនផ្ដល់អាំងប៉ាវក្រហមដល់បុគ្គលិក ១៩៨ នាក់ក្នុងថ្ងៃឈប់សម្រាកបុណ្យណូអែល ហើយគ្មាននណារម្នាក់នឹកស្មានដល់នោះទេ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅតំបន់បាល់ទិកបានប្រគល់ផ្តល់ប្រាក់រង្វាន់ថ្ងៃឈប់សម្រាកបុណ្យណូអែល ១០ លានដុល្លារដល់បុគ្គលិក ១៩៨ នាក់ដោយនិយោជិតម្នាក់ៗទទួលបានប្រាក់ជាមធ្យម ៥ ម៉ឺនដុល្លារ។

ក្រុមហ៊ុន St. John Properties បានប្រកាសបើកប្រាក់រង្វាន់នេះនៅក្នុងពិធីជប់លៀងថ្ងៃឈប់សម្រាកនាពេលថ្មីៗនេះ។

កាសែតញូវយ៉កថែមស៍បានរាយការណ៍ថាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន លោក Edward St. John បានមានប្រសាសន៍ថាចំនួនទឹកប្រាក់ដែលនិយោជិកម្នាក់ៗនឹងទទួលគឺអាស្រ័យលើរយៈពេលបម្រើការងារយូរកម្រិតណា ប៉ុន្តែភាគច្រើននឹងទទួលបានប្រាក់ជាមធ្យមប្រហែល ៥ ម៉ឺនដុល្លារអាមេរិក។

និយោជិតបានស្រែកហ៊ោមិនគួរឱ្យជឿ នៅពេលដែលក្រុមហ៊ុន St. John ប្រាប់ពួកគេអំពីប្រាក់រង្វាន់នេះ ដោយបុគ្គលិកម្នាក់ៗទទួលបានអាំងប៉ាវក្រហមដែលមានទំហំប៉ុនៗគ្នា។

ក្រុមហ៊ុន St. John បាននិយាយថា ពួកគេអាចផ្តល់រង្វាន់ដល់មនុស្សគ្រប់គ្នាជាមួយនឹងប្រាក់បន្ថែម ដោយសារតែការសម្រេចបានជោគជ័យដូចគោលដៅដែលបានដាក់ចេញក្នុងការលក់រាយការិយាល័យ និងឃ្លាំងចំនួន ១.៨៦០ ហិកតានៅរដ្ឋចំនួន ៨ ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត