បុរសយួនដុតខ្សែភ្លើងយក​លួសអេតចាយឆេះផ្ទះ៣ខ្នងហើយរត់បាត់

សៀមរាប ៖  ផ្ទះចំនួន៣ខ្នងបានឆាបឆេះដោយសារតែជនជាតិយួនម្នាក់ដែលជួលផ្ទះនៅក្បែរបានធ្វើសកម្មភាព​ដុតខ្សែភ្លើងយក​លួសអេតចាយ​ បង្កឱ្យឆេះទាំងផ្ទះខ្លួនអ្នកជួល និងផ្ទះអ្នកដទៃ២ទៀត នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា ផ្ទះចំនួន០៣ខ្នងដែលឆេះផ្ទះទី១មានទំហំ៤គុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ជញ្ជាំងក្តារឆេះអស់ទាំងស្រុង ម្ចាស់ដីឈ្មោះ មិត្ត ចំរើន ភេទប្រុសអាយុ ៣៦ឆ្នាំ បានជួលឱ្យឈ្មោះ យ៉ាង ភេទប្រុសអាយុ៤០ ឆ្នាំជនជាតិយួន(គេចខ្លួនបាត់)។ ផ្ទះទី២មានទំហំ៣គុណនឹង៤ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សីឆេះអស់ទាំងស្រុងពុំមានម្ចាស់រស់នៅឆេះអស់ទាំងស្រុងនិងផ្ទះទី៣មានទំហំ៧គុណនឹង៩ម៉ែត្រកម្ពស់២ជាន់ថ្មក្រោមឈើលើប្រក់ក្បឿង ម្ចាស់ផ្ទះឈ្មោះ ស៊ាង ហុកសាយ ភេទប្រុសអាយុ៥៦ឆ្នាំមុខ របរនៅផ្ទះ ខូចខាតដំបូលពីដាននិងជញ្ជាំង៣០ភាគរយ។

ប៉ូលិសបន្តថា ការពន្លត់ភ្លើងប៉ូលិសប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ០៨គ្រឿង ជារថយន្តស្នងការដ្ឋានខេត្តសៀមរាបចំនួន០២គ្រឿង, រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានក្រុងសៀមរាប

ចំនួន១គ្រឿង ,រថយន្តកងរាជវុធហត្ថ៣គ្រឿងនិង រថយន្តពន្លត់អគ្គីភ័យអប្សរាចំនួន២គ្រឿង ទើបរលត់ជាស្ថាពរនៅវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃដដែល៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16