បុរសម្នាក់មកខេត្ត Gansu ប្រទេសចិនតាមដឹងបានព្យាយាមលក់គ្រោងឆ្អឹងនារីម្នាក់លើអនឡាញសម្រាប់អ្នកដែលចង់ធ្វើពិធីអាពាហ៍ពិពាហ៍ជាមួយខ្មោចតាមជំនឿសាសនា នេះបើតាមរបាយការណ៍ចេញផ្សាយនៅវេបសាយកាសែត Sin Chew Daily កាលពីថ្ងៃទី២១ខែមីនា។
បុរសឈ្មោះ Liu បានទារថ្លៃ៣១.៦០០ដុល្លារសម្រាប់គ្រោងឆ្អឹងមួយនេះ។
គាត់បាននិយាយថាគ្រោងឆ្អឹងនេះជាឆ្អឹងរបស់ស្ត្រីអាយុ២៣ឆ្នាំដែលបានស្លាប់ដោយសារជំងឺមហារីកឈាមបីឆ្នាំមកហើយ។ នៅពេលអ្នកកាសែតម្នាក់បានទាក់ទងមកគាត់ គាត់បានអះអាងថាស្ត្រីនោះគឺជាសាច់ញាត្តិរបស់គាត់។
គាត់បន្ដទៀតថាឪពុករបស់គ្រោងឆ្អឹងស្ត្រីនេះត្រូវការប្រាក់ខ្លាំងណាស់សម្រាប់ផ្គត់ផ្គង់គ្រួសារ ដូច្នេះហើយទើបបង្ខំចិត្តលក់ទៅ។
អ្នកកាសែតម្នាក់នោះបានប្ដឹងទៅប៉ូលិស ព្រោះការលក់គ្រោងឆ្អឹងត្រូវបានហាមឃាត់ក្នុងប្រទេសចិន។
គ្រួសារខ្លះក្នុងប្រទេសចិននៅតែជឿថា ការរៀបការជាមួយខ្មោចត្រូវតែធ្វើឡើងដាច់ខាតសម្រាប់អ្នកដែលស្លាប់ទាំងនៅលីវ ដូចនេះទើបព្រលឹងរបស់ពួកគេទៅឋានថ្មីដោយពុំមានភាពឯកោ៕
