តើញ៉ាំពងទាស្ងោរមួយថ្ងៃ១គ្រាប់ ជួយសម្រកទម្ងន់បានពិតមែន?

ជាការពិតណាស់ នេះជាសំណួរដែលមនុស្សស្ទើរគ្រប់គ្នាបានសួរជាយូរមកហើយ។ ចម្លើយរបស់វាគឺពិតជាអាចជួយដល់ការសម្រកទម្ងន់ពិតមែន។ 

ពងទាពុំសូវមានជាតិកាល់ឡូរីទេ ប៉ុន្តែសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន B12 និងវីតាមីន D និងសារធាតុអង់ទីអុកស៊ីដង់ដូចជា Lutein និង Zeaxanthin។ 

លោកអ្នកអាចញ៉ាំពងទាស្ងោរឱ្យឆ្អិនខ្លាំងក៏បានឬជ័រភ្នៅក៏បានដើម្បីទទួលបានសារធាតុចិញ្ចឹមចាំបាច់ដូចរៀបរាប់ខាងលើ និងរក្សាកាល់ឡូរីក្នុងខ្លួនឱ្យមានកម្រិតទាបបំផុត។ 

ពងទាស្ងោរអាធំបំផុតមួយគ្រាប់អាចបំពេញតម្រូវការជាតិប្រូតេអ៊ីនប្រចាំថ្ងៃរបស់យើងម្នាក់ៗបានចំនួន ១២ ភាគរយ។ អាហារសម្បូរប្រូតេអ៊ីននិងមានជាតិខ្លាញ់ទាបនេះជួយយើងឱ្យឆ្អែតបានយូរ និងមិននឹកនាដល់អាហារសម្រន់មិនល្អដល់សុខភាព។ ពងទាស្ងោរក៏ជួយបង្កើតកម្តៅនិងដុតរំលាយខ្លាញ់ក្បាលពោះផងដែរ។ ញ៉ាំពងទាស្ងោរមួយថ្ងៃ១គ្រាប់ជាការប្រសើរបំផុតក្នុងដំណើរការសម្រកទម្ងន់។ 

ចំណុចពិសេសទាំង ៤ នៃពងទាស្ងោរ ៖
១. ពងទាស្ងោរឆ្អិន១គ្រាប់មានតែ ៧០ កាល់ឡូរីប៉ុណ្ណោះ។ 
២. ពងទាស្ងោរ១គ្រាប់ជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរជាងអាហារណាៗទាំងអស់។ 
៣. ប្រូតេអ៊ីនរបស់ពងទាស្ងោរជួយជំរុញដល់ការរំលាយអាហារបានល្អ។ 
៤. ពងទាស្ងោរ១ថ្ងៃ១គ្រាប់គឺសុវត្ថិភាពសម្រាប់មនុស្សដែលមានកូឡេស្តេរ៉ុលខ្ពស់៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16