ការសិក្សាមួយរកឃើញថា ពលរដ្ឋអាមេរិកភាគច្រើនលើលលប់មិនដែលជះលុយលើស១០០០ដុល្លារលើស្មាតហ្វូនប្រណីតនោះឡើយ

ការកំណត់តម្លៃនៅក្នុងសង្គ្រាមស្មាតហ្វូនបានឈានដល់របត់ថ្មីទាំងស្រុងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះលើប្រភេទទូរស័ព្ទប្រណីត។ ចាប់តាំងពីការមកដល់នៃទូរស័ព្ទ iPhone X ស្មាតហ្វូនប្រណីតស៊េរីថ្លៃៗក្រោយៗមកទៀតតែងតែមកដល់ក្នុងតម្លៃលើសពី១០០០ដុល្លារជានិច្ច ដោយសារតែក្រុមហ៊ុន Apple ងាកទៅរកគ្រឿងបន្លាស់ថ្លៃៗក្នុងគោលបំណងដើម្បីរក្សាការប្រកួតប្រជែង។

អ្វីដែលភ្ញាក់ផ្អើលគឺថា អ្នកប្រើភាគច្រើននៅសហរដ្ឋអាមេរិកមិនដែលចំណាយដល់ខ្ទង់១០០០ដុល្លារលើស្មាតហ្វូននោះឡើយ។ យោងតាមតួលេខពីការសិក្សាមួយរបស់ក្រុមហ៊ុនស្រាវជ្រាវ NPD ដែលតាមដានការលក់ទូរស័ព្ទ ការលក់ស្មាតហ្វូនស៊េរីថ្លៃប្រណីតៗគឺពុំសូវដាច់នោះឡើយ។ អតិថិជនអាមេរិកតិចជាង ១០ ភាគរយហ៊ានចំណាយដល់១០០០ដុល្លារលើស្មាតហ្វូន។ ចំនួនភាគរយនេះអាចទាយទុកមុនបាននូវការលក់អាប់អួរសម្រាប់ទូរស័ព្ទ 5G ស៊េរីថ្លៃជំនាន់ក្រោយ ព្រោះទូរស័ព្ទទំនើបរបៀបនេះលក់មិនក្រោមតម្លៃ ១២០០ ដុល្លារនោះឡើយ។

វាមិនមែនជាសញ្ញាគួរជាទីពេញចិត្តទេ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងសម្លឹងមើលស្មាតហ្វូន 5G ជាកត្តាជំរុញដ៏សំខាន់នាពេលអនាគត ចំពេលការលក់ទូរស័ព្ទស៊េរីថ្លៃទូទាំងពិភពលោកកំពុងធ្លាក់ចុះ។ អ្វីដែលត្រូវពិចារណាគឺថា ទូរស័ព្ទស្មាតហ្វូនធម្មតាភាគច្រើនគឺល្អគ្រប់គ្រាន់ពេកទៅហើយនាពេលបច្ចុប្បន្ន។ សូម្បីតែស្មាតហ្វូនថ្នាក់កណ្តាលក៏មានភាពរឹងមាំជាប់ធន់បានយូរដែរ។ ខណៈស្មាតហ្វូនបានក្លាយជាទំនិញចាំបាច់ មានមនុស្សតិចតួចណាស់សុខចិត្តជះលុយដល់ខ្ទង់១០០០ដុល្លារលើស្មាតហ្វូនប្រណីត។ នេះហើយជាមូលហេតុដែលក្រុមហ៊ុនដូចជា Samsung, Google និង Apple ងាកមកផ្តោតសំខាន់លើជម្រើសស្មាតហ្វូនតម្លៃទាបនាពេលថ្មីៗនេះ៕ ប្រភព៖ techcrunch

adverise with khmeread