គ្រប់គ្នាសរសើរកូនប្រុសតូចម្នាក់នេះ ហ៊ានទៅទាត់ធាក់ឡានមួយដើម្បីសងសឹក ក្រោយបើកបុកម្តាយខ្លួនប៉ើងដូចសំឡី

គ្មានអ្វីចម្លែកឡើយសម្រាប់ក្ដីស្រឡាញ់រវាងកូន និងម្ដាយ គឺបរិសុទ្ធ។ ដូចក្មេងប្រុសម្នាក់នេះអ៊ីចឹង គាត់បានទៅទាត់ធាក់រថយន្តមួយគ្រឿង ដែលបានបុកម្ដាយខ្លួនឡើងប៉ើង ខណៈដែលពួកគេទាំងពីរកំពុងដើរឆ្លងផ្លូវក្នុងទីក្រុង Chongqing ប្រទេសចិន។

ក្មេងប្រុសម្នាក់នេះ បច្ចុប្បន្នកំពុងទទួលបានកោតសរសើរថា ជាវីរបុរសចំពោះម្តាយរបស់វា សម្រាប់ភាពក្លាហាន ហ៊ានទាត់ធាក់រថយន្ត ដែលបានបុកម្ដាយខ្លួន។ 

វីដេអូនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដោយបង្ហាញក្មេងប្រុសនោះទាត់រថយន្ត មុនពេលម្ចាស់រថយន្តចេញពីរថយន្តដើម្បីទៅមើលស្ដ្រីនោះ និងបញ្ជូនទៅមន្ទីរ បន្ទាប់ពីឧបទ្ទវហេតុនោះ។ 

ចំណុចដែលធ្វើឱ្យគ្រប់គ្នាសរសើរក្មេងប្រុសតូចម្នាក់នេះគឺថា ក្រោយកើតហេតុ ក្មេងនេះទៅមើលសុខទុក្ខម្តាយជាមុនសិន មុននឹងរត់ទៅទាត់ឡានសងសឹកជូនម្តាយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16