adverise with khmeread Inde3x

ទស្សន: " គួរបញ្ឈប់ការអង្គុយបកផ្សែងលើបញ្ហាបង្ក្រាបទូហ្គេម"

    ភ្នំពេញ ៖ សាលាខណ្ឌទួលគោកបានវាយកំទេចទូហ្គេមកាលពីល្ងាចថ្ងៃទី១៤ធ្នូឆ្នាំ២០១៥ ដែលជាល្បែងសីុសង ធ្វើឲ្យប្អូនៗ ភ្លេចការសិក្សា មិនស្តាប់ដំបូន្មានឪពុកម្តាយ បណ្តាលឲ្យខូចអនាគតប្អូនៗ ក្រោយមក ចេះលួច ចេះប្លន់ ធ្វើឲ្យអាប់អួរក្នុងសង្គម។
    ស្តាប់មួយភ្លែតដូចជាល្អណាស់ ប៉ុន្តែការបង្ក្រាបទូហ្គេមគេឃើញបង្ក្រាបជារើយៗ មិនចេះអស់ហើយត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំង ។ ពួកគាត់លើក ឡើងថា ៖ទីមួយការអនុញ្ញាតច្បាប់នៅលើអាជ្ញាធរខណ្ឌ ទីពីរការបង្ក្រាបក៏នៅលើអាជ្ញាធរខណ្ឌ ទីបីវាយកំទេចតែសំបកទូហ្គេមទុកគ្រឿងក្នុងក៏នៅលើអាជ្ញាធរខណ្ឌ និងទីបួនទៅអើតមើលទូហ្គេមប្រចាំខែក៏នៅលើខណ្ឌ។
    លោកឧបនាយករដ្ឋមន្ត្រីស ខេង ជួយមើលមន្ត្រីថ្នាក់ក្រោមផង ព្រោះមន្ត្រីនៅមូលដ្ឋានខ្លះធ្វើរបាយការណ៍កុហកគួរបញ្ឈប់ការអង្គុយបក់ផ្សែងនេះទៀតទៅ៕

adverise with khmeread

មតិយោបល់