adverise with khmeread 3923525b 32c7 445b bd60 eee905470469

ឃាត់ខ្លួន​អ្នក​កត់​កន្ទុយលេខ​និង​អ្នក​ចាក់​ប្រុស​ស្រី​៣​នាក់

     ភ្នំពេញ ៖ អ្នក​កត់​កន្ទុយលេខ​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ធ្វើឡើង​ចំនួន​២​ទីតាំង ទី​១​ក្នុង​ផ្សារ​ឈូក​មាស​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំ​ធ្នង់ និង​ទី​២​នៅ​ចំណុច​ក្រោយ​វត្ត​ទឹកថ្លា ផ្លូវលំ ផ្ទះ​លេខ​៧៩​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ដោយមាន​ការបញ្ជា​ពី​លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​បាន​បើក​កិច្ចប្រជុំ​និង​ដាក់បទបញ្ជា​ឲ្យ​ប៉ុស្តិ៍​ទាំង​៤​ត្រូវតែ​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​នៅ​បទល្មើស​ល្បែង​ស៊ី​សង​នៅក្នុង​មូលដ្ឋាន​ជាពិសេស​ល្បែង​កត់​កន្ទុយលេខ​នេះ ទើប​ប៉ុស្តិ៍​ខាងលើ​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​ខាងលើ​រួម​និង​វត្ថុតាង​តែម្តង​។​

     ប៉ូលិស​បន្តថា អ្នក​កត់​កន្ទុយលេខ​ដែល​ឃាត់ខ្លួន​ខាងលើនេះ​ទី​១-​ឈ្មោះ ឡាយ គ​ន្ធា ភេទ​ស្រី​អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ឈូក​មាស​សង្កាត់​ក្រាំ​ធ្នង់ និង​ស្នាក់នៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​(​អ្នក​កត់​កន្ទុយលេខ​) ទី​២-​ឈ្មោះ តាន់ សុខ​ណា ភេទ​ស្រី​អាយុ​២៩​ឆ្នាំ មុខរបរ​លក់​បាយ​ម្ហូប ស្នាក់​នៅផ្ទះ​លេខ​៧៩​ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងលិច​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​(​អ្នក​កត់​កន្ទុយលេខ​) និង​ទី​៣-​ឈ្មោះ  គឹម យ៉ុង ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​ស្នាក់នៅ​ផ្ទះជួល ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​(​អ្នក​ចាក់​)។​

     សម្ភារៈ​ដកហូត​មាន​ក្រដាស​សំរាប់​កត់​មួយចំនួន​និង​ប្រាក​ពី​កន្លែង​មាន​ចំនួន​១២៣ម៉ឺន​​រៀល​ ​និង​ប្រាក់​អាមេរិក​ចំនួន​៦០​ដុល្លារ​ម៉ា​ស៊ីន​ព្រី​ន​១ ម៉ា​ស៊ី​ន​គិត​លេខ​១​រួម​និង​សៀវភៅ​គាត់​ឆ្នោត​មួយចំនួនទៀត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់