អេឡិច ចាន់ត្រា រំភើបឡើងស្រក់ទឹកភ្នែក ខណៈមិត្តរួមអាជីពនាំគ្នា Suprise ថ្ងៃកំណើត

    ភ្នំពេញ៖ចូលដល់ខែធ្នូ នេះ អ្នកខ្លះនៅចាំបានថា តារាចម្រៀង អេឡិច ចាន់ត្រា តែងតែប្រារព្ធកម្មវិធីខួបកំណើតរបស់ខ្លួនជារៀងរាល់ឆ្នាំ ស្ទើរតែមិនដែរខាន។ ប៉ុន្តែដោយសារឆ្នាំនេះ មានភាពមមាញឹកនិងការងារច្រើនពេក ធ្វើអោយតារាចម្រៀងរូបនេះ ភ្លេចថ្ងៃកំណើតរបស់ខ្លួនតែម្តង។ 

    ស្ទើរតែស្រក់ទឹកភ្នែកខណៈដែលមិត្តរួមអាជីព យកនំខួបកំណើតមកពញ្ញាក់អារម្មណ៍ ក្នុងម៉ោងការងារដែលកំពុងតែទទួលបំពេញភារកិច្ច។ អេឡិច ប្រាប់ថា ខ្ញុំរំភើបស្ទើរតែស្រក់ទឹកភ្នែក ដែលមិនដឹងខ្លួនត្រូវមិត្តភ័ក្រ Suprise បែបនេះ ព្រោះឆ្នាំនេះរវល់ពេលភ្លេចថ្ងៃកំណើត។ 

    ក្នុងហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង អេឡិច បានសរសេរបន្ថែមថា «​ឆ្នាំ​នេះ មិន​បាន​គិត​ពី​ថ្ងៃ​ខួបកំណើត​ខ្លួនឯង​ទេ ព្រោះ​រវល់​ការងា​ពេក តែ​យប់មិញ​កំពុង​តែ​រៀបចំ​កម្មវិធី​មង្គល​បាន​បង​ៗ​សិល្បករ និង​មិត្ត​សិល្បករ Surprised cake និង​ការ​ជូនពរ​ជា​ច្រើន ហើយ​មក​ដល់​ផ្ទះ​ឃើញ កាដូ​នៅ​លើ Sofa ទៀត ហាស ហា មិនមែន gift ថ្លៃ​អ្វី​ទេ តែ​ជា​ទឹកចិត្ត​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ ពិតជា​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​»​។ 

    តារាជួរមុខជាច្រើនដួងបាននាំគ្នាពញ្ញាក់អារម្មណ៍ រួមជាមួយនិង កាដូ ដែលមានន័យសម្រាប់ អេឡិច ចាន់ត្រា បើទោះបីជា កាដូនោះ មិនមានតំលៃថ្លៃយ៉ាងណាក៏ដោយ៕ 

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16