Greta Thunberg ជាប់ជាបុគ្គលឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time

Greta Thunberg សិស្សសាលាវិទ្យាល័យស៊ុយអែត ដែលបានបំផុសចលនាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បានជាប់ជាបុគ្គលប្រចាំឆ្នាំ២០១៩ របស់ទស្សនាវដ្តី Time។ នេះបើយោងតាមវេបសាយ BBC សរសេរថ្ងៃព្រហស្បតិ៍នេះ។

សកម្មជនវ័យ ១៦ឆ្នាំរូបនេះ គឺជាមនុស្សក្មេងជាងគេបំផុត ដែលត្រូវបានជ្រើសរើសដោយទស្សនាវដ្តីមួយនេះ តាមប្រពៃណីដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩២៧ មកម្ល៉េះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅរដ្ឋធានីម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅមុនការប្រកាសរបស់ទស្សនាវដ្តីមួយនេះ នាងបានជំរុញឱ្យមេដឹកនាំពិភពលោកបញ្ឈប់ការប្រើប្រាស់ "ទំនាក់ទំនងសាធារណៈច្នៃប្រឌិត" ដើម្បីបញ្ចៀសការធ្វើសកម្មភាពជាក់ស្តែងដើម្បីទប់ស្កាត់កម្តៅផែនដី។ នាងបាននិយាយថា ទសវត្សរ៍បន្ទាប់នឹងកំណត់ជោគវាសនារបស់ភពផែនដីនេះ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16