adverise with khmeread F06d3790 8934 449c a571 6af62eeb7fc6

រថ​យន្ត​ហ៊ី​យ៉ាន​ដាយ​ធុន​ធំ​ដឹក​ភេ​ស​ជ្ជះ​OISHI​ក្រឡាប់ចាក់​ពេញ​ផ្លូវ​និង​ប៉ះ​ផ្ទះ​ពលរដ្ឋ

    ភ្នំពេញ ៖ រថយន្ត​ហ៊ី​​យ៉ាន​ដាយ​ធុន​ធំ​ហើយ​វែង​មួយគ្រឿង​ដឹក​ភេ​ស​ជ្ជះ​OISHI ពេញប្រៀប​លើ​រថយន្ត ហើយ​បត់​មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​ក្រឡាប់ និង​ប៉ះ​លើផ្ទះ​ប្រជាពលរដ្ឋ សំំ​ណា​ង​ល្អ​មិនមាន​អ្នករងរបួស​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ខាងកើត​សួ​នវ​ន្ឍ​នះ​៥០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឹ​មាន​រថយន្ត​​ម៉ាកហ៊ី​​យ៉ាន​ដាយ​ធុន​ធំ​និង​វែង​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ​3B- 3918 បើកបរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ពី​លិចទៅ​កើត​។​

    ខណៈ​មកដល់​ចំណុច​ស្តុ​ប​បាន​បត់​ឆ្វេង ដោយ​មិន​ប្រយ័ត្ន​បាន​ក្រឡាប់​ចាក់ចោល​ពេញ​ផ្លូវ និង​ទៅ​ប៉ះ​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រង​ការខូចខាត សំំ​ណា​ង​មិនមាន​អ្នករងរបួស​នោះទេ​។​

    ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​បាន​ចេញសង​ថ្លៃ​ខូចខាត​ដល់​ម្ចាស់​ផ​កទះ និង​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់