Frank Lampard បង្ហើបប្រាប់ពីការចូលប្រឡូកក្នុងទីផ្សារទិញដូរកីឡាករនៅខែមករា

        គ្រូបង្វឹក​ក្លឹប Chelsea លោកFrank Lampard បាន​បង្ហើបប្រាប់​ពីតំបន់​ដែល​លោកត្រៀម​ពង្រឹង​នៅរដូវកាល​ទិញដូរ​កីឡាករ​នៅខែមករាខាងមុខ​នេះ។​ Lampard មាន​កញ្ចប់ទឹកប្រាក់​១៥០លានផោន​។

នៅពេលនេះ​លោកមានសិទ្ធិ​ពេញ​លេញ​ក្នុងការពង្រឹង​ក្រុម​របស់​លោក បន្ទាប់ពី​ក្លឹប Chelsea ​រួច​ផុតពី​បម្រាម​មិនឲ្យ​ផ្ទេរកីឡាករ​។Lampard ចង់​លុបបំបាត់​ចន្លោះប្រហោង​ដែល​បន្សល់​ទុក​ដោយ​កីឡាករ EdenHazard។

        បន្ទាប់ពី​ក្រុម Chelsea បានយក​ឈ្នះ​ក្រុម Lille កាល​ពី​ថ្ងៃអង្គារ​ Lampard  បានឆ្លើយ​តបនឹង​សំណួរ​ជុំវិញ​ថា តើ​លោក​នឹង​ចូល​ប្រឡូក​នៅក្នុងទីផ្សារទិញដូរ​កីឡាករ​ឬយ៉ាងណា។

        គ្រូបង្វឹករូបនេះបាន​និយាយថា “ខ្ញុំគិតថា វាពិតជា​ងាយ​ប្រែប្រួល ហើយ​នឹង​មាន​ការពិភាក្សា​ចាប់ពីពេលនេះទៅថា តើ​នឹង​ពង្រឹង​ក្រុម​តាមរបៀប​ណា។ យើង​បាត់បង់គ្រាប់បាល់​ច្រើន​និង​ការ​បង្កើត​ឱកាស​ដែល​ធ្លាប់ផ្តល់​ឲ្យ​ដោយ​កីឡាករ Hazard កាលពីឆ្នាំមុន។

        ក្លឹប​ Chelsea ​ត្រូវ​បាន​ភ្ជាប់ទៅ​នឹង​កិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Jadon Sancho និង​កីឡាករ WilfriedZahaប៉ុន្មាន​ខែចុងក្រោយ​នេះ ហើយ​អាចជា​កីឡាករ​ពិតប្រាកដដែល​លោក Lampard ចង់បាន​ ដើម្បី​ជួយ​តំបន់​ប្រយុទ្ធ ដោយ​សហការជាមួយ​កីឡាករTammy Abraham និង Callum Hudson Odoi៕

adverise with khmeread