លោក Jose Mourinho: ខ្ញុំសប្បាយចិត្តចំពោះព័ត៌មានដែលប្រមូលបានពីកីឡាករ

        គ្រូបង្វឹកថ្មីរបស់ក្រុម Spurs លោកJose Mourinhoបានអះអាងថា លោក​សប្បាយចិត្ត​ជាមួយនឹង​ព័ត៌មាន​ដែលលោកប្រមូល​បាន​ពីកីឡាករ​ បន្ទាប់ពី​ក្រុម​ Spurs ប្រកួត​ចាញ់​ក្រុម​Bayern Munich ៣-១។

        ស្របពេល​ក្រុម​ទាំងពីរ​បាន​ឆ្លងទៅវគ្គ​១៦​ក្រុម​ចុងក្រោយ​ លោក​ Mourinho បាន​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ថ្មីៗបង្ហាញសមត្ថភាព​ ប៉ុន្តែ​ពួកគេធ្វើមិនបាន​ល្អទេនៅពហុកីឡាដ្ឋាន Allianz Arena ។

        កីឡាករ​ទើបឡើង​ជើង​ម្នាក់គឺ Ryan Sessegnonរកបាន​គ្រាប់បាល់​ដំបូង​សម្រាប់ក្រុម Spurs ហើយ​លោក Mourinho ដែល​ធ្លាប់ព្យាយាម​ផ្ទេរកីឡាករ​រូបនេះ​បីលើក​កាលលោកនៅដឹកនាំ​ក្រុម Man Utdនោះ​ ប្រាកដ​ជា​មើលឃើញកីឡាករ​រូបនេះជាផ្នែក​សំខាន់​នាពេល​អនាគត។

        លោក Mourinho បាន​និយាយថា “​វាមិនយុត្តិធម៌ទេ​ក្នុង​ការ​និយាយអំពី​ការ​សន្និដ្ឋាន​។​ គ្មាន​ការ​សន្និដ្ឋាន​ទេ គ្រាន់តែជា​ព័ត៌មាន​ ហើយ​ព័ត៌មាន​នោះ វាសំខាន់​ខ្លាំងណាស់សម្រាប់ខ្ញុំ​។

លោកបន្តថា កីឡាករ​ខ្លះ​ធ្លាប់លេងបានច្រើននាទី ហើយ​កីឡាករ​ខ្លះ​ទើបនឹង​បង្ហាញមុខ​ជាលើកដំបូង។វាសំខាន់ណាស់ក្នុងការ​ប្រមូល​ព័ត៌មាន​មួយចំនួន​៕

adverise with khmeread