មួយសប្តាហ៍ប៉ូលិសខណ្ឌដង្កោបង្ក្រាបករណីគ្រឿងញៀនឃាត់មនុស្ស១១នាក់

ភ្នំពេញ ៖ រយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី០៦ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ប៉ូលិសខណ្ឌដង្កោបានធ្វើការស្រាវជ្រាវបង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន៥ករណីឃាត់មនុស្សបាន១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

 ករណីទី១-នៅថ្ងៃសុក្រទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីយប់បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខវត្តសំបួរមាសផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោដោយឃាត់ខ្លួនជនសង្ស័យ២នាក់។   

ប៉ូលិសនិយាយថា ជនសង្ស័យ ១.ឈ្មោះ សូន សុភាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិសំបួរ  សង្កាត់ដង្កោ ខណ្ឌដង្កោ និង២.ឈ្មោះ ស្រ៊ន ឆៃល័ក្ខ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទួលពង្រ  សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច និងម៉ូតូចំនួន ០១គ្រឿង ។

ករណីទី២-នៅថ្ងៃសៅរ៍ទី០៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង២០នាទីរសៀល បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចទំនប់សណ្តរស្ទឹង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ជួន សុខា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់ (០២កញ្ចប់ថង់ធំល្មម និង០២កញ្ចប់ថង់តូច)  និង ម៉ូតូចំនួន០១គ្រឿង, កញ្ចប់បារីម៉ាក Mevius ចំនួន០១, និងសម្ភារៈជក់ថ្នាំញៀនមួយចំនួន ។

 ករណីទី៣-នៅថ្ងៃចន្ទទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីយប់ បង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់គឺ១-ឈ្មោះ ភ័ក្រ តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ ផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និង ២-ឈ្មោះ ធី លិញ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលាងម៉ូតូ ផ្លូវលេខ៣៣៦ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។វត្ថុតាងចាប់យកសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងម៉ូតូ០១គ្រឿង ។

 ករណីទី៤-នៅថ្ងៃពុធទី១១ ខែធ្នូឆ្នាំ ២០១៩ វេលាម៉ោង១និង៥០នាទី រសៀលបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់។   

ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ អ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ,២-ឈ្មោះ អ៊ុយ សុផាន់ណា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ,៣-ឈ្មោះ កន ចំរើន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោនិង៤-ឈ្មោះ ផុន ពិសាល ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។វត្ថុតាងចាប់យក ក្រាមពណ៌សថ្លា០១កញ្ចប់ថង់តូច, ម៉ូតូចំនួន០១ គ្រឿង ,ទូរស័ព្ទដៃចំនួន០៣គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ករណីទី៥- នៅថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៦ល្ងាច បង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវ៥០ម៉ែត្រកែង៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់គឺ ១-ឈ្មោះ ញៀន វណ្ណះ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលីខ្សាច់ ស្នាក់នៅរោងកម្មករ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង២-ឈ្មោះ ថន វុធថៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។វត្ថុតាងចាប់យក ម៉ូតូចំនួន ០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង ៕

adverise with khmeread