អ្នកទេសចរអង្គុយញ៉ាំអាហារទាំងរន្ធត់មិនហ៊ានកម្រើកសម្បីបន្តិច ពេលដំរីបបួលគ្នាមួយពូជមកញ៉ាំអាហារប៊ូហ្វេពេលព្រឹកនៅសណ្ឋាគារមួយនៅសំប៊ី

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយត្រូវបានថតជាប់គ្រាមួយដែលដំរីមួយគ្រួសារសម្រុកចូលទៅរកអាហារប៊ូហ្វេពេលព្រឹករបស់សណ្ឋាគារមួយ ខណៈដែលអ្នកទេសចរព្រលឹងចុងសក់គ្រប់គ្នាពេលឃើញដូច្នេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី១២ធ្នូ។

វីដេអូថតនៅកន្លែងបរិភោគអាហារក្នុងប្រទេសសំប៊ីនេះបានបង្ហាញដំរីមួយក្បាលចូលមកមើលលើតុអាហារពោរពេញទៅដោយកែវតែ និងកាហ្វេ។

ស្រាប់តែពេលនោះដំរីផ្សេងទៀតចូលមករោងអាហារដើម្បីរាវរកចំណីនៅលើតុនោះដែរ។ អ្នកទេសចរអង្គុយក្បែរតុទាំងភ័យរន្ធត់មិនហ៊ានកម្រើក ដោយសារតែខ្លាចផ្អើលដល់ដំរីនាំឱ្យមានបញ្ហា៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត