បុរសម្នាក់ចង់ធ្វើជាកូនកតញ្ញូ បន្លំខ្លួនជាស្ត្រីចំណាស់ទៅប្រឡងយកប័ណ្ណបើកបរឱ្យម្តាយរបស់ខ្លួន ត្រូវប៉ូលិសចាប់

បុរសអាយុ ៤៣ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅភាគខាងជើងប្រទេសប្រេស៊ីល ពីបទស្លៀកពាក់បន្លំធ្វើជាម្តាយរបស់គាត់ ដើម្បីធ្វើតេស្តបើកបរ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃព្រហស្បតិ៍។

នៅពេលម្តាយអាយុ ៦០ឆ្នាំរបស់លោក Heitor Schiave លោកស្រី Maria បានធ្លាក់ការធ្វើតេស្តចំនួន ៣ដង ជាងថតរូបម្នាក់នេះបានសម្រេចចិត្តឈានជើងចូលជួយម្តាយរបស់គាត់។

ដោយមានបានពាក់អាវផ្កា និងលាបក្រចកដៃ គ្រឿងតុបតែងខ្លួន និងពាក់សក់ក្លែងក្លាយ គាត់បានបើកបរជុំវិញទីក្រុង  Nova Mutum Paraná ហើយផែនការរបស់គាត់ហាក់ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

ប៉ុន្តែការសង្ស័យត្រូវបានលើកឡើងភ្លាមៗថា ស្ត្រីដែលអង្គុយលើកៅអីឡានធ្វើតេស្តបើកបរ មិនមែនជាស្ត្រីដែលស្ថិតនៅក្នុង "អត្តសញ្ញាណប័ណ្ណ" របស់ខ្លួនទេ។

គ្រូបង្រៀនបើកបរលោក Aline Mendonça បានប្រាប់ទៅសារព័ត៌មាន G1 ថា "គាត់បានព្យាយាមធ្វើឱ្យមានលក្ខណៈធម្មជាតិតាមដែលអាចធ្វើទៅបាន។ គាត់បានផាត់មុខតុបតែងយ៉ាងក្រាស់ ជាមួយនឹងក្រចកលាបបានយ៉ាងស្អាតរបស់គាត់ និងមានពាក់គ្រឿងអលង្ការបស់ស្រ្តី"។

គាត់បានតេហៅប៉ូលិសឱ្យចាប់ខ្លួនបុរសក្លែងខ្លួនជាស្រីនៅសាលាបង្រៀនបើកបរពីបទឆបោក និងប្រើប្រាស់អត្តសញ្ញាណរបស់អ្នកដទៃមិនត្រឹមត្រូវ។

គ្រូបង្រៀនខាងលើបានបន្ថែមទៀតថា "គាត់បានសារភាពរួចហើយ។ គាត់បានសារភាពថា គាត់មិនមែនជាស្ត្រីដែលត្រូវមកធ្វើតេស្តបើកបរនោះទេ ប៉ុន្តែជាកូនប្រុសរបស់គាត់ ដែលព្យាយាមធ្វើតេស្តឱ្យជាប់ក្នុងនាមជាម្តាយរបស់គាត់ ដូច្នេះម្តាយរបស់គាត់នឹងអាចជាប់ការធ្វើតេស្តបើកបរជាក់ស្តែង"។

តាមសេចក្តីរាយការណ៍លោក Schiave បាននិយាយថា ម្តាយរបស់លោកមិនបានដឹងពីផែនការនេះទេ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16