ផ្ទះលក់ថ្នាំឱសថបូរាណនៅសង្កាត់គោកឃ្លាងត្រូវភ្លើងឆេះគ្មានសល់

ភ្នំពេញ ៖ ផ្ទះលក់ថ្នាំឱសថបូរាណត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវបេតុង​  ភូមិដីថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ នាវេលាម៉ោង៩និង៣០នាទីយប់​ថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០១៩តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ។

ប៉ូលិសនិយាយថា ម្ចាស់ឈ្មោះ​ខាន់ រាវី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ​លក់ថ្នាំឱសថបូរាណ។មូលហេតុឆេះ ជាងផ្សាធ្លាក់កម្ទេចដែកបង្កជាអគ្គិភ័យបណ្តាលឱ្យឆេះរោងដែកប្រក់ស័ង្កសីទំហំ ៤.៥ម៉ែត្រគុណនឹង១២ម៉ែត្រ ដែលស្តុកថ្នាំឱសថបូរាណទាំងស្រុងតែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឬស្លាប់និងរបួសមនុស្សឡើយ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន​៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​៦ឡានស្មេីនឹង​ ២៤ម៉ែត្រគូប ​ហើយពន្លត់ចប់​នៅម៉ោង​១១យប់ថ្ងៃខែឆ្នាំដដែល៕

adverise with khmeread